ជំងឺ អុតស្វា ឬ Monkeypox ដែលបណ្តាលឱ្យមានកន្ទួលស្បែកដូច ជាពងបែក ក៏អាច បណ្តាលឱ្យមានបញ្ហាបេះដូងផងដែរ ។ នេះបើយោងតាមករណីសិក្សាថ្មីមួយដែលចេញផ្សាយនៅដើមខែកញ្ញានេះ។
វេជ្ជបណ្ឌិតនៅប្រទេសព័រទុយហ្គាល់បានពិពណ៌នាអំពីអ្នកជំងឺអាយុ 31 ឆ្នាំដែលមានជំងឺអុតស្វាដែលបានវិវត្តទៅជាជំងឺរលាក សាច់ដុំបេះដូង (myocarditis ) ស្រួចស្រាវប្រហែលមួយសប្តាហ៍ បន្ទាប់ពីរោគសញ្ញាផ្សេងទៀតរបស់គាត់បានចាប់ផ្តើម។
លោកវេជ្ជបណ្ឌិត Julia Grapsa បាននិយាយថា “តាមរយៈករណី សិក្សា ដ៏សំខាន់នេះ យើងកំពុងបង្កើតការយល់ដឹងកាន់តែ ស៊ីជម្រៅអំពីជំងឺអុតស្វា និង ទំនាក់ទំនងរបស់វាជាមួយ ជំងឺ រលាកសាច់ដុំបេះដូង។” ។
វេជ្ជបណ្ឌិតរូបនេះ បានរៀបរាប់ថា ប្រាំថ្ងៃបន្ទាប់ពីរោគសញ្ញា របស់គាត់បានចាប់ផ្តើម បុរសនោះបានទៅគ្លីនិកសុខភាព ដោយមានគ្រុនក្តៅ ឈឺសាច់ដុំ និងហើមមុខ ដៃ និងប្រដាប់ភេទ។ គ្រូពេទ្យបានបញ្ជាក់ថាគាត់មានជំងឺអុតស្វាតាមរយៈការធ្វើតេស្តលើស្បែក។ បីថ្ងៃក្រោយមក អ្នកជំងឺបានត្រលប់មកផ្នែកសង្គ្រោះ បន្ទាន់វិញ ដោយត្អូញត្អែរពីការឈឺទ្រូង ដែលរាលដាលទៅ ដៃឆ្វេងរបស់ គាត់។
ក្រោយពីពិនិត្យរួច គ្រូពេទ្យសង្ស័យមានជំងឺរលាកសាច់ដុំបេះដូងស្រួចស្រាវ ហើយបានបញ្ជូនបុរសនោះទៅបន្ទប់សង្គ្រោះបន្ទាន់ ៕