ការគេងមិនបានគ្រប់គ្រាន់អាចបង្កអោយមានភាពមិនស្មើគ្នាក្នុងសកម្មភាពអ័រម៉ូន។ អ័រម៉ូនដែលជួយអោយមនុស្សលូតលាស់បញ្ចេញច្រើនក្នុងអំឡុងពេលគេង ដូច្នេះ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ វាអាចមានផលប៉ះពាល់ដល់ការរីកលូតលាស់ និងការជួសជុលកោសិកាទូទាំងរាងកាយ។

ការប្រែប្រួលអ័រម៉ូនចូលរួមនៅក្នុងការរៀបចំចំណង់អាហារ និងការរំលាយអាហារជាតិស្ករ។
តើមានអ្វីកើតឡើងចំពោះខួរក្បាល ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់?
វាអាចនាំអោយមានផលវិបាកមួយចំនួនដូចជា កាត់បន្ថយកម្រិតថាមពល អារម្មណ៍មិនស្ថិតស្ថេរ និងងងុយគេងពេលថ្ងៃ។ ងងុយគេងខ្លាំងពេកអាចនាំអោយគ្រោះថ្នាក់នៅពេលបើកបរ។

ការគេងមិនគ្រប់គ្រាន់អាចផ្សារភ្ជាប់ជាមួយនឹងជំងឺមួយចំនួនដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងប្រភេទនៃជំងឺមហារីកមួយចំនួនទៀត៕