ជាទូទៅ មនុស្សភាគច្រើនដែលមានតម្រងនោមមួយតែងតែមានបញ្ហាសុខភាពមួយចំនួន។ ទោះជាយ៉ាងណា បញ្ហារយៈពេលវែងមួយចំនួនត្រូវបានគេរកឃើញនៅលើមនុស្សមួយចំនួន។ ចំពោះមនុស្សខ្លះដែលបានកើតមកមានតម្រងនោមតែមួយ ឬកាត់តម្រងនោមចេញមួយពេលពេញវ័យ គេអាចមានឱកាសបាត់បង់មុខងារតម្រងនោមតិចតួច។ ជាធម្មតា វាត្រូវចំណាយពេល ២៥ ឆ្នាំ ឬច្រើនជាងនេះទើបវាកើតឡើង។ ពួកគេក៏មានឱកាសកើតជំងឺលើសសម្ពាធផងដែរ។ ទោះយ៉ាងណា ការខាតបង់មុខងារតម្រងនោម ជាធម្មតាមិនសូវធ្ងន់ធ្ងរនោះទេ ហើយជីវិតរស់នៅ ក៏ធម្មតាដែរ។
តើមនុស្សម្នាក់ដែលមានតម្រងនោមតែមួយ គួរជួបគ្រូពេទ្យញឹកញាប់ប៉ុណ្ណា?
អ្នកគួរតែមានការត្រួតពិនិត្យមុខងារតម្រងនោមរបស់អ្នកយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងពិនិត្យមើលមុខងារតម្រងនោមរបស់អ្នក តាមរយៈការធ្វើតេស្តទឹកនោម និងការធ្វើតេស្តឈាម។ អ្នកក៏គួរតែមានការត្រួតពិនិត្យសម្ពាធឈាមរបស់អ្នករៀងរាល់ឆ្នាំផងដែរ។ មនុស្សភាគច្រើនដែលមានតម្រងនោម តែមានសុខភាពល្អ មិនចាំបាច់អនុវត្តតាមរបបអាហារពិសេសនោះទេ។ ប្រសិនបើអ្នកមានការប្តូរតម្រងនោមដោយសារជំងឺតម្រងនោម ឬជំងឺខ្សោយតម្រងនោម អ្នកអាចនឹងមានការរឹតបន្តឹងមួយចំនួនចំពោះចំនីអាហារប្រចាំថ្ងៃរបស់អ្នក៕