នោមញឹក អាចត្រូវបានបង្កឡើងដោយលក្ខខណ្ឌមួយចំនួនដែលប៉ះពាល់ដល់ផ្លូវទឹកនោមនៅកម្រិតណាមួយ។ ផ្លូវទឹកនោមរួមមានតម្រងនោម បំពង់ទឹកនោមដែលតភ្ជាប់តម្រងនោមទៅប្លោកនោម ប្លោកនោម និងបំពង់ទឹកនោមដែលអោយទឹកនោមហូរចេញពីប្លោកនោមមកខាងក្រៅ។
មានកត្តាជាច្រើនដែលអាចបង្កអោយមានការបត់ជើងតូចញឹកញាប់ដូចជា ៖
• ការកើតជំងឺឆ្លង ឬការរងរបួសលើប្លោកនោម
• លក្ខខណ្ឌដែលបង្កើនការផលិតទឹកនោម
• ការប្រែប្រួលនៃសាច់ដុំ សរសៃប្រសាទ ឬជាលិកាផ្សេងទៀតដែលប៉ះពាល់ដល់មុខងារ ប្លោកនោម
• ការព្យាបាលជំងឺមហារីកមួយចំនួន
• ថ្នាំ ឬភេសជ្ជៈដែលបង្កើនការផលិតទឹកនោម។
ដោយសារតែចំនួននៃលក្ខខណ្ឌខុសៗគ្នាដែលអាចបណ្តាលអោយមានការនោមញឹក វាជាការសំខាន់ក្នុងការទទួលបាននូវការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជាបន្ទាន់ដោយសមរម្យ៕