ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការបំបាត់ក្លិនក្នុងបន្ទប់ទឹក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែសម្អាតបន្ទប់ទឹកឲ្យបានញឹកញាប់ ជាពិសេស អាវស្អុយ និងធុងសម្រាមក្នុងបន្ទប់ទឹកតែម្តង។ អ្នកគួរតែយកចេញមកក្រៅ មិនគួរទុកក្នុងនោះទេ ព្រោះនៅពេលដែលផ្អាប់យូរ នឹងធ្វើឲ្យបន្ទប់ទឹកនោះមានក្លិនមិនល្អខ្លាំង។
- ក្រណាត់ជូតជើងក្នុងបន្ទប់ទឹកក៏គួរតែផ្លាស់ប្តូរជាញឹកញាប់ដែរ ព្រោះបើអ្នកទុកយូរ ក៏អាចធ្វើឲ្យបន្ទប់ទឹកនោះមានក្លិនមិនល្អផងដែរ។ ដូចនេះ អ្នកគួរតែបោកបានច្រើនដង ទើបអាចរក្សាក្លិនល្អក្នុងបន្ទប់ទឹកនោះ។
- អ្នកមិនគួរទុកកន្សែងងូតទឹកក្នុងបន្ទប់ទឹកទេ ដោយគួរតែយកចេញមកក្រៅ ព្រោះក្នុងបន្ទប់ទឹកគ្មានខ្យល់ និងពន្លឺថ្ងៃចូលឡើយ។ នៅពេលដែលអ្នកទុកកន្សែងក្នុងនោះយូរ នឹងធ្វើឲ្យមានក្លិនមិនល្អ ថែមទាំងផ្ទុកមេរោគច្រើនទៀតផង។
- អ្នកអាចហាលសំបកក្រូចឃ្វិចឲ្យស្ងួត រួចយកមកដាក់ក្នុងបន្ទប់ទឹក ព្រោះវាអាចបំបាតក្លិនទាំងឡាយក្នុងនោះបាន ដោយអាចបំភាយក្លិនក្រអូបចេញមក។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីខាងលើ ដើម្បីរក្សាបន្ទប់ទឹកអ្នកឲ្យបានស្អាត៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855