គ្រុនផ្តាសាយ គឺជាជំងឺឆ្លងមេរោគខ្ពស់ ដែលអាចកើតឡើងចំពោះកុមារ ឬមនុស្សពេញវ័យនៅគ្រប់អាយុ។ វាបានកើតឡើងជាញឹកញាប់នៅក្នុងរដូវរងារ ដោយសារតែមនុស្សចំណាយពេលវេលាច្រើនក្នុងការទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកផ្សេងទៀត។
ជំងឺគ្រុនផ្តាសាយឆ្លងរាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយសារការក្អក កណា្តស់ ឬការប៉ះពាល់។ ជារៀងរាល់ឆ្នាំ ផលវិបាកនៃជំងឺគ្រុនផ្តាសាយដែលតម្រូវអោយមានមនុស្សច្រើនជាង ២០០.០០០ នាក់នៅក្នុងសហរដ្ឋអាមេរិកត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ជំងឺដ៏ធ្ងន់ធ្ងរទំនងជាកើតមានច្រើននៅលើមនុស្សរ័យក្មេង មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានបញ្ហាសុខភាពមួយចំនួនដូចជាជំងឺហឺត ឬទម្រង់ផ្សេងទៀតនៃជំងឺសួត។ មានការផ្ទុះឡើងនូវការរីករាលដាលនៃជំងឺគ្រុនផ្តាសាយ ដែលនាំអោយមានការស្លាប់ជាច្រើននៅទូទាំងពិភពលោក។ ការផ្ទុះឡើងនេះបានកើតឡើងនៅពេលដែលទម្រង់ថ្មីនៃមេរោគគ្រុនផ្តាសាយត្រូវបានបង្កើតឡើង (ជាញឹកញាប់មកពីជ្រូក ឬសត្វបក្សី) ហើយមនុស្សបានឆ្លងជំងឺដោយសារតែពួកគេមិនមានភាពស៊ាំទៅនឹងវីរុសទាំងនោះបាន។
តើពេលណាត្រូវស្វែងរកជំនួយពីគ្រូពេទ្យ?
មនុស្សភាគច្រើនដែលមានជំងឺគ្រុនផ្តាសាយបានជាសះស្បើយក្នុងរយៈពេលពីមួយទៅពីរសប្តាហ៍ ដោយមិនត្រូវការការព្យាបាលឡើយ។ ទោះជាយ៉ាងណា ផលវិបាកដ៏ធ្ងន់ធ្ងរនៃជំងឺគ្រុនផ្តាសាយនេះនៅតែអាចកើតឡើង។ សូមទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ប្រសិនបើ ៖
• អ្នកមានអារម្មណ៍ថាមានដង្ហើមខ្លីៗ ឬមានបញ្ហាក្នុងការដកដង្ហើម
• អ្នកមានការឈឺចាប់ ឬមានអារម្មរណ៏ថាធ្ងន់ៗនៅក្នុងទ្រូង ឬពោះ
• អ្នកមានសញ្ញានៃការបាត់បង់ជាតិទឹក ដូចជាវិលមុខពេលងើបឈរ ឬមិននោម
• អ្នកមានអារម្មណ៍ថាភាន់ច្រឡំ
• អ្នកមិនអាចបញ្ឈប់ការក្អួត ឬមិនអាចញ៉ាំសារធាតុរាវអោយបានគ្រប់គ្រាន់៕