តើអ្នកដឹងទេថា ស្នាមជាំប្រែប្រួលពណ៌វាយ៉ាងដូចម្តេច? រាងកាយរបស់អ្នកនឹងជួសជុលស្នាមជាំ ដោយបំបែក និងស្រូបឈាមដែលបណ្តាលអោយស្នាមជាំប្រែទៅតាមពណ៌ឥន្ទធនូមុននឹងវាបាត់ទៅវិញ។

អ្នកអាចទាយពីអាយុកាលនៃស្នាមជាំដោយមើលពីពណ៌របស់វា។
- នៅពេលដែលអ្នកមានស្នាមជាំដំបូង វានឹងមានស្នាមពណ៌ក្រហម នៅពេលដែលឈាមលេចចេញនៅក្នុងស្បែក
- អំឡុងពេលមួយ ឬពីរថ្ងៃ អេម៉ូក្លូប៊ីន (ជាតិដែកដែលចាប់យកអុកស៊ីសែន) នៅក្នុងឈាមប្រែប្រួល ហើយស្នាមជាំរបស់អ្នកប្រែជាពណ៌ខៀវ
- ក្រោយពី ៥ ទៅ ១០ ថ្ងៃ ស្នាមជាំប្រែទៅជាពណ៌លឿង ឬបៃតង
- បន្ទាប់មក ក្រោយពី ១០ ទៅ ១៤ ថ្ងៃ វាប្រែទៅជាពណ៌លឿងទុំ
- ចុងក្រោយ ប្រហែលជា ២ សប្តាហ៍ ស្នាមជាំនោះនឹងបាត់ទៅវិញ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855