​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ជំងឺមហារីក​ពោះវៀន​ធំ ជាធម្មតា​គឺ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់​។

តែ​សញ្ញា​ដែល​អ្នក​គួរ​ព្រួយបារម្ភ និង​ត្រូវ​យកចិត្តទុកដាក់​មាន​ដូចជា ៖

-​    ​ការផ្លាស់ប្តូរ​ចលនា​នៅក្នុង​ពោះវៀន​មានដូចជា ការ​ទល់លាមក រាគ​រូស មាន​អារម្មណ៍​ថា​បត់ជើងធំ​អត់​អស់ ចលនា​ពោះវៀន​ខ្លាំង ឈឺ​រន្ធ​គូថ ឬ​មាន​ហូរ​ឈាម​តាម​រន្ធ​គូទ​
-​    ​លាមក​មាន​ឈាម ឬ​មាន​ចុង​ខ្មៅ​
-​    ​លាមក​តូចៗ ហើយ​វែង​ជា​សរសៃ​
-​    ​មិន​ស្រួល​ពោះ ឬ​ហើមពោះ​
-​    ​អស់កម្លាំង​
-​    ​បាត់បង់​ចំណង់​ក្នុងការ​ទទួលទាន​អាហារ ឬ​ស្រក​ទម្ងន់​
-​    ​ឈឺ​អាង​ត្រគាក ដែល​នឹង​កើតឡើង​នៅ​ដំណាក់កាល​ក្រោយ​មក​ទៀត​នៃ​ជំងឺមហារីក​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង