ជំងឺហឺត គឺជាជំងឺដែលកើតមានក្នុងរយៈពេលវែង ដែលអាចបណ្តាលអោយមានការក្អក ការដកដង្ហើមតឹង និងដង្ហើមខ្លីៗ។ ភាពធ្ងន់ធ្ងរនៃរោគសញ្ញានេះអាចមានភាពប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ជំងឺហឺត មនុស្សភាគច្រើនបំផុតអាចគ្រប់គ្រងជំងឺនេះបានយ៉ាងល្អ។

ខណៈដែលជំងឺហឺត គឺមិនអាចព្យាបាលជាបាននោះ មានការព្យាបាលសម្រាប់ជំងឺហឺតជាច្រើនដែលអាចជួយគ្រប់គ្រងស្ថានភាពអាក្រក់របស់វាបានយ៉ាងមានប្រសិទ្ធភាព។
ការព្យាបាលត្រូវពឹងផ្អែកលើគោលដៅសំខាន់ចំនួនពីរ ៖
• ដើម្បីកាត់បន្ថយរោគសញ្ញា
• ការពារមិនអោយរោគសញ្ញាកើតមានឡើង។
ការព្យាបាល និងការការពារ ជាប់ពាក់ព័ន្ធទៅនឹងការរួមបញ្ចូលគ្នានៃការប្រើប្រាស់ថ្នាំរបៀបរស់នៅ និងការកំណត់បាននូវមូលហេតុបង្ក ហើយបន្ទាប់មក គឺជៀសវាងមូលហេតុទាំងនោះ។

នៅក្នុងចក្រភពអង់គ្លេសមានមនុស្សប្រហែលជា ៥.៤ លាននាក់កំពុងទទួលការព្យាបាលជំងឺហឺត។ នោះគឺម្នាក់ក្នុងចំណោមមនុស្សពេញវ័យ ១២ នាក់ និងមួយក្នុងចំណោមកុមារ ១១ នាក់ដែលមានកើតជំងឺនេះ។
ជំងឺហឺតចំពោះមនុស្សពេញវ័យ ជាទូទៅច្រើនកើតលើស្ត្រីច្រើនជាងបុរស៕