ជំងឺក្រិនរឹងសរសៃឈាម គឺជាជំងឺមួយប្រភេទរបស់ជំងឺបេះដូង ដែលបណ្តាលមកពីការប្រមូលផ្តុំគ្នានៃជាតិកូឡេស្តេរ៉ុលអាក្រក់ LDL នៅលើជញ្ជាំងសរសៃឈាមអាក់ទែ ជាពិសេសសរសៃឈាមនៅបេះដូង និងខួរក្បាលតែម្តង។ ជំងឺក្រិនរឹងសរសៃឈាម អាចធ្វើអោយមានជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបាន។

សារធាតុ Polyphenol ក្នុងផ្លែទំពាំងបាយជូរអាចជួយការពារអ្នកពីជំងឺបេះដូងបាន តាមរយៈការទប់ស្កាត់ដំណើរការរបស់ជំងឺក្រឹនរឹងសរសៃឈាម។ ទោះបីជាអត្ថប្រយោជន៍របស់ទំពាំងបាយជូរនេះច្រើនតែធ្វើឡើងដោយសារធាតុ Anthocyanins និង Resveratrol ដែលមានក្នុងសំបកផ្លែទំពាំងបាយជូរក៏ដោយ ក៏សារធាតុ Phenolic Acid ដែលមានក្នុងទំពាំងបាយជូរ ក៏ដើរតួនាទីដ៏សំខាន់មួយដែរ។
ឥទ្ធិពលដ៏មានប្រយោជន៍ទាំងអស់របស់ផ្លែទំពាំងបាយជូរចំពោះកម្រិតជាតិខ្លាញ់ក្នុងឈាមទំនងជាទាក់ទងនឹងវត្តមានរបស់សារធាតុ Anthocyanins និង Resveratrol ដែលមានក្នុងសំបកទំពាំងបាយជូរតែម្តង។ ឥទ្ធិពលរបស់សារធាតុទាំងនេះប្រហែលជាទៅធ្វើប្រតិកម្មដំបូងក្នុងថ្លើមតាមរយៈការបន្ថយចំនួនផលិតកូឡេស្តេរ៉ុលអាក្រក់ LDL ។
ឧទាហរណ៍ សារធាតុ Resveratrol ប្រហែលជាទៅបង្កើនការបំលែងកូឡេស្តេរ៉ូលទៅជាទឹកប្រមាត់ក្នុងថ្លើម ដែលជាហេតុនាំអោយបន្ថយជាតិកូឡេស្តេរ៉ុលសម្រាប់ការបញ្ចេញជាអោយផ្ជាប់គ្នានឹងសារធាតុ Lipoprotein ចូលទៅក្នុងឈាម។ សារធាតុ Anthocyanins ប្រហែលជាទៅបន្ថយចំនួនជាតិខ្លាញ់ទ្រីគ្លីស៊ីរ៉ីត (Triglyceride) របស់ថ្លើម ដែលជាហេតុនាំអោយថយចុះនូវការបញ្ចេញ Triglyceride-rich Lipoprotein ដែលវាក៏ជួយបង្កើនចំនួនកូឡេស្តេរ៉ូលអាក្រក់ក្នុងឈាមដែរ៕