​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ ជាតិ​ស្រា​អាច​ប៉ះពាល់​ដល់​ខួរក្បាល​យ៉ាងដូចម្តេច​នោះទេ​? ប៉ុន្ដែ អ្នក​ដែល​ផឹក​ស្រា​ក្នុង​រយៈពេល​យូរ​អាច​ធ្វើអោយ​មាន​ការ​ខូចខាត​ខួរខ្បាល​ជា​អចិន្ត្រៃយ៍ ដែល​ភាគច្រើន​បំផុត គឺ​ប៉ះពាល់​តំបន់​នៃ​ការចងចាំ និង​ចលនា​របស់​ខួរក្បាល​។

  • ​ធ្វើអោយ​ថយចុះ​ការចងចាំ ៖ ការបាត់បង់​ការចង​ចាំ គឺជា​រឿង​ធម្មតា ជាពិសេស​នៅលើ​អ្នក​ផឹកស្រា​រហូតដល់​សន្លប់​។ ឥឡូវនេះ ការស្រាវជ្រាវ​បាន​បង្ហាញថា បុរស​ដែល​ផឹក​ច្រើន​នៅ​ក្នុង​អាយុ​វ័យ​កណ្តាល ល្បឿន​នៃ​ការបាត់បង់​ការចងចាំ​នឹង​ច្រើនជាង​ប្រាំ​មួយឆ្នាំ បើ​ធៀប​ទៅ​នឹង​អ្នក​ផឹក​តិចតួច​។ ជាទូទៅ អ្នក​ផឹក​ដែល​មាន​វ័យ​ចំណាស់​អាច​ងាយ​នឹង​មាន​ផលប៉ះពាល់​ក្នុង​ការបាត់បង់​ការចង​ចាំ​។
  • ​ធ្វើ​អោយ​ខ្វះ​វិតាមីន B1 ៖ ជំងឺ Wernicke-Korsakoff (WKS) បណ្តាល​អោយ​មាន​ការភាន់ច្រឡំ ខ្វិន​សរសៃប្រសាទ ការលំបាក​ក្នុង​ការធ្វើ​ចលនា មាន​បញ្ហា​ក្នុង​ការរៀន​សូ​ត និង​ការចងចាំ​ជា​រៀងរហូត​។ វា​ត្រូវ​បាន​បង្កឡើង​ដោយសារ​កម្រិត​ជាតិ Thiamine (Vitamin B1) ចុះ​ទាប​ដែល​ជា​លក្ខខណ្ឌ​មួយ​ដែល​កើតមាន​ប្រហែលជា ៨០ ភាគរយ​នៃ​អ្នក​សេព​គ្រឿង​ស្រវឹង​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង