ពាក្យថា “ពិបាកដកដង្ហើម” ទំនងជាមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ វាអាចពិពណ៌នាបានថា ជាការតឹងយ៉ាងខ្លាំងនៅក្នុងទ្រូង ឬមានអារម្មណ៍ថាថប់ដង្ហើម។ ដោយអាស្រ័យលើមូលហេតុ អ្នកអាចជួបប្រទះការពិបាកដកដង្ហើមម្តងម្កាល ឬអាចកើតឡើងម្តងហើយម្តងទៀត។

ការធ្វើលំហាត់ប្រាណបញ្ចេញកម្លាំងខ្លាំង សីតុណ្ហភាពក្តៅខ្លាំងក៏អាចបណ្តាលអោយពិបាកដកដង្ហើម នៅលើមនុស្សដែលមានសុខភាពល្អផងដែរ។ ក្រៅតែពីឧទាហរណ៍ទាំងនេះ ការពិបាកដកដង្ហើមអាចទំនងជាសញ្ញានៃបញ្ហាសុខភាព។ ប្រសិនបើអ្នកពិបាកដកដង្ហើម ជាពិសេស ប្រសិនបើវាកើតឡើងភ្លាមៗ ហើយធ្ងន់ធ្ងរ សូមជួបគ្រូពេទ្យរបស់អ្នកអោយបានឆាប់តាមដែលអាចធ្វើទៅបាន។

ករណីភាគច្រើននៃការពិបាកដកដង្ហើម គឺដោយសារតែលក្ខខណ្ឌសុខភាពបេះដូង ឬសួត។ បេះដូង និងសួតរបស់អ្នកត្រូវបានចូលរួមនៅក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅកាន់ជាលិកា និងនាំយកកាបូនឌីអុកស៊ីតត្រឡប់មកវិញ ហើយប្រសិនបើអ្នកមានបញ្ហាជាមួយនឹងដំណើរការទាំងនេះ នោះវានឹងនាំអោយប៉ះពាល់ដល់ការដកដង្ហើមរបស់អ្នក។
មូលហេតុទាំងនោះមានដូចជាជំងឺហឺត ការពុលកាបូនម៉ូណូអុកស៊ីត បេះដូងមិនអាចលោតបានដោយសារការសង្កត់ណាមួយ ជំងឺគាំងបេះដូង ការមានសម្ពាធឈាមទាប ការស្ទះសរសៃឈាមសួត ជំងឺរលាកសួត ការមានដក់ខ្យល់ក្នុងសួត ការស្ទះផ្លូវដង្ហើមផ្នែកខាងលើ បញ្ហាបេះដូង និងបញ្ហាដទៃជាច្រើនទៀត៕