ជំងឺរបេង គឺការឆ្លងមេរោគនៅក្នុងសួត ប៉ុន្តែ វាមានភាពស្មុគស្មាញខ្លាំងណាស់។ មនុស្សដែលមានជំងឺរបេងនៅក្នុងរាងកាយហើយ ពេលធ្វើតេស្ត អាចនឹងបង្ហាញថាមានជំងឺនេះ។ តែមនុស្សទាំងនេះមិនធ្លាប់មានរោគសញ្ញាណាមួយនោះទេ។

ជំងឺរបេងត្រូវបានចម្លងស្រដៀងគ្នាទៅនឹងការឆ្លងមេរោគបាក់តេរីផ្សេងទៀតដែរ។ វាអាចមាននៅក្នុងស្លេសរបស់អ្នកជំងឺចាប់តាំងតែពីវាស្ថិតនៅក្នុងសួតមកម្លេះ។ នៅពេលណាដែលមាននរណាម្នាក់ក្អក ឬកណ្តាស់ វាត្រូវបានបញ្ចេញទៅក្រៅតាមរយៈដំណក់ទឹកមាត់។ ដោយសារវាពាក់ព័ន្ធនឹងស្លេស ដូច្នេះ មនុស្សម្នាក់មិនអាចឆ្លងជំងឺរបេង ដោយគ្រាន់តែប៉ះអ្នកមានជំងឺ ឬការថើបគ្នានោះទេ។ កុមារ ងាយនឹងឆ្លងជំងឺនេះពីមនុស្សពេញវ័យ។

ការឆ្លងមេរោគរបេង គឺមិនគ្រាន់តែប៉ះពាល់ដល់សួតប៉ុណ្ណោះទេ។ បាក់តេរីក៏អាចរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយតាមរយៈចរន្តឈាម។ ប្រសិនបើវាទៅប៉ះពាល់ដល់តម្រងនោម ឬខួរក្បាល វាអាចកាន់តែគ្រោះថ្នាក់។ ទារកវ័យក្មេងងាយនឹងមានជំងឺរលាកស្រោមខួរក្បាលដែលបណ្តាលមកពីបាក់តេរីទៅបង្ករោគនៅក្នុងខួរឆ្អឹងខ្នង។ មនុស្សផ្សេងទៀតអាចមានបញ្ហាខ្សោយតម្រងនោម ឬមានការខូចខាតធ្ងន់ធ្ងរ៕