ជំងឺរលាកក្រពះពោះវៀនដោយសារពពួកវីរុស គឺជាការបង្កមេរោគនៅក្នុងពោះវៀន ដែលសម្គាល់ដោយការរាគធ្ងន់ធ្ងរ ចុកពោះ ចង្អោរ ឬក្អួត ហើយជួនកាលមានគ្រុនក្តៅ។
វិធីសាមញ្ញបំផុតក្នុងការឆ្លងជំងឺនេះ គឺតាមរយៈការទំនាក់ទំនងជាមួយអ្នកមានជំងឺ ឬការញ៉ាំអាហារ ឬទឹកកខ្វក់។ ប្រសិនបើអ្នកមានសុខភាពល្អ អ្នកទំនងជាសះស្បើយឡើងវិញដោយមិនមានផលវិបាកអ្វីឡើយ។ ប៉ុន្តែសម្រាប់ទារក មនុស្សចាស់ និងមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ មេរោគអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។

មិនមានការព្យាបាលដែលមានប្រសិទ្ធិភាពសម្រាប់ជំងឺរលាកក្រពះពោះវៀនដោយសារវីរុសនេះនោះទេ ការការពារ គឺជាគន្លឹះដ៏ប្រសើរបំផុត។
មនុស្សដែលអាចនឹងងាយមានជំងឺរលាកក្រពះពោះវៀនដោយសារវីរុសអាចរួមមាន ៖
• ក្មេងតូច ៖ កុមារនៅក្នុងសាលាអាចនឹងងាយរងគ្រោះ។
• មនុស្សចាស់ ៖ ប្រព័ន្ធភាពស៊ាំរបស់មនុស្សចាស់អាចនឹងងាយចុះខ្សោយ នៅដំណាក់កាលចុងក្រោយនៃជីវិត។
• សិស្សសាលា ឬអ្នកដែលនៅក្នុងអន្តេវាសិកដ្ឋាន ៖ ការរស់នៅជាក្រុមមានសភាពជិតស្និទ្ធអាចនាំអោយមានបរិយាកាសមួយសម្រាប់ការឆ្លងមេរោគពោះវៀន។
• អ្នកដែលមានប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ ៖ ប្រសិនបើប្រព័ន្ធការពាររាងកាយរបស់អ្នកត្រូវបានចុះខ្សោយដោយសារការឆ្លងមេរោគអេដស៍ ការព្យាបាលដោយប្រើសារធាតុគីមី ឬលក្ខខណ្ឌវេជ្ជសាស្ត្រណាមួយផ្សេងទៀត អ្នកអាចមានហានិភ័យខ្ពស់៕