រោគសញ្ញានៃជំងឺមហារីកប្លោកនោមមានដូចជា ៖
- មានឈាម ឬដុំឈាមនៅក្នុងទឹកនោម។ ក្នុងចំនោមមនុស្សដប់នាក់មាន ៨ ទៅ ៩ នាក់ហើយដែលមាននោមឈាមនៅក្នុងជំងឺមហារីកប្លោកនោម។ ជាធម្មតា វាមិនធ្វើអោយឈឺចាប់នោះទេ។
- បរិមាណទឹកនោមតិច តែនោមញឹក
- ឧស្សាហ៍មានជំងឺរលាកផ្លូវទឹកនោម។
រោគសញ្ញាដែលអាចបង្ហាញជំងឺមហារីកប្លោកនោមធ្ងន់ធ្ងរមានដូចជា ៖
- ឈឺចង្កេះ
- ឈឺចាប់ពេលនោម
- ហើមជើង
- មានដុំនៅក្នុងឆ្អឹងអាងត្រគាកក្បែរប្លោកនោម។
រោគសញ្ញាផ្សេងទៀតដែលអាចមាន នៅពេលដែលជំងឺមហារីកប្លោកនោមបានរាលដាល ៖
- ស្រកគីឡូ
- ឈឺឆ្អឹង ឬឈឺចាប់នៅក្នុងគូថ ក្នុងរន្ធគូថ ឬឈឺនៅតំបន់អាងត្រគាក
- ស្លេកសាំងដោយសារការខ្វះគ្រាប់ឈាមក្រហម៕