Join with Health.com.kh on Telegram

​ជំងឺ​រលាក​ខ្នែងពោះវៀន គឺជា​ការ​រលាក​ខ្នែងពោះវៀន​ដែលជា​បំពង់​នៃ​ជាលិកា និង​មាន​ប្រវែង​ប្រហែល​ជា ៩ សង់ទីម៉ែត្រ លាតសន្ធឹង​ចាប់ពី​ពោះវៀន​ធំ​។ គ្មាន​នរណា​ម្នាក់​បាន​ដឹង​ប្រាកដ​នៅឡើយ​អំពី​មុខងារ​របស់​ខ្នែង​ពោះវៀន​។ រឿង​មួយ​ដែល​យើង​ដឹង​គឺ​ថា យើង​អាច​រស់នៅ​ដោយ​គ្មាន​ខ្នែង​ពោះវៀន ហើយ​ក៏​គ្មាន​ផលវិបាក​ទៀតផង​។​

​ជំងឺ​រលាក​ខ្នែងពោះវៀន ទាមទារ​ការព្យាបាល​ជាបន្ទាន់ ហើយ​ការព្យាបាល​មានតែ​មួយគត់ គឺ​ការ​ធ្វើ​ការវះកាត់​ភ្លាមៗ ដើម្បី​យក​ខ្នែងពោះវៀន​ដែល​រលាក​នោះ​ចេញ​។ ប្រសិន​បើ​លោក​អ្នក​រក្សាទុក​ជំងឺ​នេះ​ដោយ​ពុំ​មាន​ការព្យាបាល នោះ​ខ្នែងពោះវៀន​ដែល​រលាក​នឹង​ផ្ទុះ​បែកធ្លាយ និង​បង្ក​ឲ្យមាន​មេរោគ​ក្នុង​ប្រហោង​ពោះ​។​

​បញ្ហា​នេះ​នឹង​បង្ក​ឲ្យមាន​ការ​រលាក​ផ្ទៃ​ខាង​ក្នុងនៃ​ពោះ និង​រលាក​យ៉ាងធ្ងន់ធ្ងរ​នៅលើ​ជញ្ជាំង​នៃ​ប្រហោង​ពោះ ដែល​ជាហេតុ​នាំឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដូច្នេះ ទាល់តែ​មាន​ការព្យាបាល​ឲ្យបាន​ឆាប់រហ័ស​ជាមួយ​ពពួ​ក​ថ្នាំ​សម្លាប់​បាក់តេរី​។​

​ពេលខ្លះ វា​អាច​មាន​អាប់​សែ​ដែល​ផ្ទុក​ទៅ​ដោយ​ខ្ទុះ (​មេរោគ​ដែល​មាន​តាម​ជញ្ជាំង​នៃ​រាងកាយ​) ដែល​វា​ស្ថិត​នៅ​ផ្នែក​ខាង​ក្រៅ​របស់​ខ្នែងពោះវៀន​ដែល​បាន​រលាក​។ ជាលិកា​ដែលមាន​ស្លាកស្នាម​បានខ័​ណ្ឌ​ជញ្ជាំង​រវាង​ខ្នែង​ពោះវៀន និង​ផ្នែក​សេសសល់​នៃ​​ពោះ​ដែល​ការពារ​មេរោគ​ពី​ការរីក​រាលដាល​។​ ​ការ​អាប់​សែ​ខ្នែង​ពោះវៀន ពុំមែន​ជា​ស្ថានភាព​បន្ទាន់​នៅឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​វា​ត្រូវការ​ការវះកាត់​។ ដោយសារតែ​មូលហេតុ​នេះហើយ​ទើប​ការ​រលាក​ខ្នែងពោះវៀន​ទាមទារ​ឲ្យមាន​ការវះកាត់​។។

តើ​មូលហេតុ​អ្វី​ដែល​បង្ក​ឲ្យមាន​ការ​រលាក​ខ្នែង​ពោះវៀន​?
​ការ​រលាក​ខ្នែងពោះវៀន​កើតឡើង​ដោយសារ​ខ្នែងពោះវៀន​ត្រូវបាន​ស្ទះ​ដោយ​លាមក សារធាតុ​អ្វីមួយ​ដែល​ចូល​មក​ដោយ​ចៃដន្យ និង​ជំងឺមហារីក​។ ការ ស្ទះ​កើតឡើង​មក​ពី​មេរោគ​ដែល​ធ្វើឲ្យ​ខ្នែងពោះវៀ​ន​រីក​ធំ​ឡើង​ដើម្បី​ធ្វើ​ការឆ្លើយតប​ទៅនឹង​មេរោគ​ក្នុង​រាង​​កាយ​៕