ចូរប្រើប្រាស់ចំណុចខាងក្រោមនេះដើម្បីតាមដានការងាររបស់អ្នកក្នុងត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ ចាប់ពីរាប់ចំនួនដងដែលកូនធាក់ រហូតដល់ការរៀបចំគម្រោងសម្រាលកូន និងការសម្រេចចិត្តដាក់ឈ្មោះកូន។
តាមដានការធ្វើចលនារបស់កូន
ចូរយកចិត្តទុកដាក់ទៅលើការធាក់រស់កូន រមួល និងការរំកិលចុះឡើង ហើយឲ្យគ្រូពេទ្យ ឬឆ្មបដឹងភ្លាមៗបើសិនជាសម្គាល់ឃើញមានការថយចុះចលនាទាំងអស់នេះ។ ចលនាកាន់តែតិចប្រហែលជាសញ្ញានៃបញ្ហាណាមួយ ហើយអ្នកនឹងត្រូវការធ្វើតេស្តដើម្បីពិនិត្យទៅលើស្ថានភាពរបស់កូន។ គ្រូពេទ្យអ្នកប្រហែលជាណែនាំថា អ្នកត្រូវចំណាយពេលវេលារាល់ថ្ងៃដើម្បីរាប់ចំនួនធាក់របស់កូន។
សិក្សាអំពីការពិនិត្យសុខភាពផ្ទៃពោះ និងការធ្វើតេស្តក្នុងត្រីមាសទីបី
អ្នកទំនងជានឹងត្រូវពិនិត្យសុខភាពជារៀងរាល់ពីរសប្តាហ៍ចាប់ពីសប្តាហ៍ទី ២៨ ទៅ ៣៦ បន្ទាប់មក ប្តូរមកម្តងក្នុងមួយសប្តាហ៍រហូតដល់ថ្ងៃសម្រាល។ នៅពេលអ្នក និងគ្រូពេទ្យដឹងអំពីគ្នាកាន់តែល្អ ហើយដឹងអំពីថ្ងៃជិតកើត អ្នកអាចរំពឹងថានឹងមានការពីនិត្យរាងកាយទៀងទាត់ចូលគ្នា ការធ្វើតេស្តពេលមានផ្ទៃពោះចុងក្រោយ និងពិភាក្សាអំពីការសម្រាលកូនផង។
ពិចារណាទៅលើការរៀនសូត្របន្ថែម
ក្រៅពីការរៀនសូត្រអំពីការសម្រាលកូន អ្នកប្រហែលជាត្រូវរៀនអំពីរបៀបថែរក្សាកូន ការបំបៅដោះ និងការសង្គ្រោះចង្វាក់បេះដូងលើទារកទើបនឹងកើត។ មន្ទីរពេទ្យភាគច្រើននឹងផ្តល់កម្មវិធីទាំងនេះ ហើយអ្នកក៏អាចសួរពេទ្យអំពីរឿងនេះបានដែរ។
រៀបចំការបំបៅដោះកូន
បើសិនជាអ្នកកំពុងតែរៀបគម្រោងបំបៅដោះកូន ចូរសិក្សាឲ្យបានច្រើនអំពីរឿងនេះឥឡូវទៅ។ ចូរពិគ្រោះជាមួយស្រ្តីជាម្តាយបំបៅដោះដូចគ្នាអំពីរឿងនេះផង។ ពេលនោះពួកគេនឹងផ្តល់ជាអនុសាសន៍ដ៏មានប្រយោជន៍ជាច្រើនផងដែរ។
ជ្រើសរើសគ្រូពេទ្យសម្រាប់កូនអ្នក
ចូរស្វែងរកឈ្មោះពេទ្យដែលត្រូវបានមិត្តភក្តិ អ្នកធ្វើការជាមួយ ឬអ្នកជិតខាងរបស់។ ចូរប្រាកដថា គ្រូពេទ្យដែលអ្នកជ្រើសរើសនោះយល់ព្រមនូវការធានារាប់រងសុខភាពដែលអ្នកបានបង់នោះដែរផង។
គិតអំពីការសម្រេចចិត្តដែលធំៗ
តើអ្នកនឹងត្រូវស្នាក់នៅផ្ទះជាមួយកូនពេញម៉ោង ឬមិនពេញម៉ោង? បើសិនជាអ្នកនឹងមានកូនប្រុស តើអ្នកនឹងត្រូវសម្រេចចិត្តកាត់ស្បែកគ្របក្បាលលិង្គគេឬអត់? តើអ្នកនឹងមានការប្រារព្វពិធីសាសនាក្រោយពីកូនកើតរួចទេ? ទាំងនេះហើយសុទ្ធតែជាការសម្រេចចិត្តដ៏ធំដែលអ្នកត្រូវគិតទុកមុន។
ប្រមូលផ្តុំនូវរបស់ប្រើប្រាស់របស់ទារកឲ្យហើយ
នេះគឺជាការងារដ៏ល្អមួយសម្រាប់ប្តី ឬមិត្តភក្តិដែលចង់ជួយ។ ក្រែ កន្សែង មុង ភួយ ម៉ាស៊ីនយោលអង្រឹងសុទ្ធតែត្រូវប្រមូលផ្តុំគ្នាឲ្យហើយ ជាពិសេសនៅពេលដែលអ្នកគេងមិនឆ្អឹងតែម្តង ដូច្នេះចូរចាប់ផ្តើមធ្វើឥឡូវទៅ។ សម្រាប់ម៉ាស៊ីនតាមដានសម្លេងក៏ត្រូវតែមានដែរបើសិនជាចាំបាច់។
រៀបចំកន្លែងដែលមានសុវត្ថិភាពសម្រាប់ទារកគេង
មិនខ្វល់ថាអ្នកមានគម្រោងឲ្យកូនគេងបែបណាក៏ដោយ យកល្អគួរតែធ្វើទៅតាមក្បួនណែនាំមូលដ្ឋានផងដើម្បីបន្ថយការប្រឈមនឹងទារកស្លាប់ភ្លាម។ ត្រង់ចំណុចនេះ គ្រូពេទ្យអាចប្រាប់អ្នកបានកាន់តែច្បាស់។
និយាយជាមួយកូន
កូនអ្នកអាចលឺសម្លេងអ្នកនិយាយនៅពេលនេះបាន ហើយការនិយាយជាមួយគេគឺជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីចាប់ផ្តើមនូវទំនាក់ទំនងរវាងអ្នកទាំងពីរ។ បើសិនជាមានការសន្ទនាល្អនោះ អ្នកអាចប្រើសកម្មភាពប្រចាំថ្ងៃដូចជា ការអានសៀវភៅ កាសែត ឬទស្សនាវដ្តីឲ្យលឺ ឬចែករំលែកអាថ៌កំបាំងរបស់អ្នកជាមួយកូនអ្នក។ ការនិយាយជាមួយកូនក៏ជាមធ្យោបាយដ៏ល្អបំផុតដើម្បីជួយពួកកេបង្កើតជំនាញលើការរៀនភាសា។
សិក្សាអំពីការបំបាត់ការឈឺចាប់ពេលសម្រាល
វាមិនមានមធ្យោបាយដ៏ត្រឹមត្រូវណាមួយសម្រាប់សម្រាលកូនឡើយ៖ បទពិសោធន៍របស់ស្រ្តីគ្រប់រូបជាមួយនឹងការឈឺចាប់គឺខុសៗគ្នា ហើយរាល់ការសម្រាលកូននីមួយៗក៏ខុសៗគ្នាដែរ។ ប៉ុន្តែមិនខ្វល់ថាអ្នកដឹងថាអ្នកចង់ប្រើថ្នាំបំបាត់ឈឺក្នុងពេលសម្រាល ឬសម្រាលដោយធម្មជាតិទេ យកល្អគួរតែសិក្សាអំពីជម្រើសនេះឲ្យហើយទៅ៕