វប្បធម៌​នៃ​ការ​ព្យាបាល ដោយ​វិធី​ស្ប៉ា គឺ​ត្រូវ​បាន​ពេញ​និយម​ជា​ខ្លាំង នា​ពេល​បច្ចុប្បន្ន​នេះ ។ ការ​ព្យាបាល ដោយ​វិធី​ប្រើ​នូវ​ការ​សម្រាក នៅ​កន្លែង​ស្ប៉ា គឺ​អាច​ជួយ ធ្វើ​អោយ​រាង​កាយ​យើង មាន​ភាព ក្មេង​វ័យ​ជាង​មុន​បាន​ ។

តើ​អ្នក មាន​ធ្លាប់​លឺ​នូវ វិធី​ព្យាបាល​ស្បែក​ដងខ្លួន ដោយ​ការ​ប្រើ​អំបិល​ខាត់​ស្បែក ដែរ​ឬទេ? ផលិតផល​នៃ​អំបិល ដែល​ប្រើ​សម្រាប់​ខាត់​ស្បែក​គឺ​មាន​ដាក់​លក់ ជា​ផលិតផល​ម៉ាក​ផ្សេង​ៗ​គ្នា ជា​ច្រើន ដែល​មាន​ក្លិន​ប្លែក​ៗ​សម្រាប់​ជា​ជម្រើស​នៅ ក្នុង​ការ​ព្យាបាល​។ ផលិតផល​ទាំង​អស់នេះ ត្រូវ​បាន ប្រើ​នៅ​ក្នុង​ទឹក​ក្តៅ​សម្រាប់​ងូតទឹក ឬ ប្រើ​ជា លក្ខណៈ​ស្ប៉ា ។ តើ​អ្នកមាន​ដឹង​ពី គុណសម្បត្តិ​របស់ ពួក​វា​ទេ ?

១. ជួយ​ក្នុង​ការ​សម្អាត​ស្បែក
អំបិល​ធម្មជាតិ ដែល​ប្រើ​សម្រាប់​ការ​ងូតទឹក គឺ​មាន​ផ្ទុក​នូវ សារជាតិ​បំប៉ន​បែប​ធម្មជាតិ​។ នៅ​ពេល ដែល​វា ត្រូវ​បាន​ប្រើ ក្នុង​ទម្រង់​ជា​វិធី​នៃ​ការ​ព្យាបាល វា​អាច​ជួយ​សម្អាត និង បន្សាប​នូវ​ជាតិពុល ចេញពី ក្នុង​ស្បែក​បាន ដោយ​ធម្មជាតិ​។ វា​ជួយ​ធ្វើ​អោយ​ស្បែក​ល្អ​បរិសុទ្ធ និង កាត់​បន្ថយ​មុន និង បញ្ហា​នៅ​លើ ស្បែក​ដទៃ​ៗ​ទៀត ។ វា​ក៏​ជួយ​ផង​ដែរ ក្នុង​ការ​ធ្វើ​អោយ​សភាព​ស្បែក​របស់​អ្នក​កាន់តែ​ភ្លឺ​ម៉ដ្ឋ​ល្អ ។

២. ជួយ​បំបាត់​នូវ​ការ​ឈឺចាប់​សាច់ដុំ
ការ​ព្យាបាល ដោយ​ការ​ប្រើ​អំបិល​ខាត់​ស្បែក ក៏​អាច​ជួយ​ធ្វើ​អោយ​ចលនា ចរន្តឈាម​រត់​នៅ​ក្នុង រាង​កាយ​បាន​ល្អ​ផង​ដែរ​។ ជា​លទ្ធផល​គឺថា វា​អាច​ជួយ​ធ្វើ​អោយ​សាច់ដុំ បាន​សម្រាក និង កាត់​បន្ថយ​នូវ​ការ​ឈឺចាប់​បាន​។ វា​ជួយ​សម្រាល​នូវ សភាព​តឹង​ណែន​របស់​សាច់ដុំ និង ជួយ​ផង​ដែរ នៅ​ក្នុង​ករណី ជាប់ គាំង​សាច់ដុំ ។ ការ​ប្រើ​អំបិល​ខាត់​ស្បែក​ក្នុង​ពេល​ងូតទឹក គឺ​ល្អ​ផង​ដែរ សម្រាប់​អ្នក​ដែល​មាន បញ្ហា​ជាមួយ នឹង ការ​រលាក​សន្លាក់ ដោយសារ​តែ​វា​នឹង ជួយ​សម្រាល​នូវ​ការ​ឈឺចាប់​សន្លាក់​បាន ។

៣.​ជួយ​ចំពោះ​ស្បែក​ដែល​មាន​បញ្ហា
ការ​ព្យាបាល​ដោយ​ប្រើ​អំបិល​ខាត់​ស្បែក​គឺ​ជួយ ក្នុង​ការ​បក ចេញ​នូវ​កោសិកា​ស្បែក​ដែល​ងាប់​។ វា ជួយ ការពារ​នូវ​បញ្ហា នៃ​ជំងឺ​ត្រអក និង មុន​បាន​។ វា​ក៏​ជួយ​ផង​ដែរ ក្នុង​ការ​កាត់​បន្ថយ​នូវ ស្ថានភាព​នៃ ស្បែក​រោល​ក្រហម នៅ​លើ​ផ្ទៃមុខ​។

៤. ជួយ​អោយ​អ្នកមាន​អារម្មណ៍​ធូរស្រាល
ការ​ព្យាបាល​ដោយ​ប្រើ​អំបិល​ខាត់​ស្បែក​នេះ អាច​ត្រូវ​បាន​ប្រើ​ជា​ទម្រង់​ផ្សេង​ៗ​ជា​ច្រើន​។ ការ​ព្យាបាល ដោយ​ប្រើ​អំបិល និង ក្លិន​ផ្កា​ឡា​វែ​ន​ឌ័​រ គឺ​ជួយ​អោយ អ្នកមាន​អារម្មណ៍​ធូរស្រាល និង កាត់​បន្ថយ​ស្ត្រេ​ស បាន​។ ការ​ប្រើ​អំបិល​ខាត់​ស្បែក និង ផ្លែក្រូច គឺ​ល្អ សម្រាប់​ស្បែក​ដែល​រង​ផល​រំខាន និង ស្បែក​ស្ងួត​។ អំបិល​ខាត់​ស្បែក ដែល​មាន​ផ្សំ​ជាមួយ​ក្រូចឆ្មារ គឺ​នឹង​ជួយ​ធ្វើ​អោយ​រាង​កាយ​ស្រស់ស្រាយ​ឡើង​វិញ និង កាត់​បន្ថយ​បាន​ផង​ដែរ នូវ​អាកា​រៈ​ឈឺក្បាល ។

៥.​ជួយ​ក្នុង​ស្ថានភាព​នៃ​ការ​គេង​មិន​លក់
អំបិល​ខាត់​ស្បែក គឺ​មាន​ផ្ទុក​នូវ ជាតិ​រ៉ែ និង សារធាតុ​បំប៉ន​ពី​ធម្មជាតិ ។ វា​ជួយ ធ្វើ​អោយ​រាង​កាយ បាន សម្រាក​បាន​ល្អ​។​ដូច្នេះ ការ​ព្យាបាល​ប្រភេទ​នេះ​គឺ​ល្អ សម្រាប់​អ្នក​ទាំងឡាយ​ណា ដែល​មាន​បញ្ហា​គេង​មិន លក់​។ វា​ក៏​ជួយ​ផង​ដែរ ចំពោះ​កុមារ​ដែល ប្រឈម​នឹង​បញ្ហា​នៃ​ការ​មិន​ងងុយ​គង​។

៦.​ជួយ​ក្នុង​ការ​ព្យាបាល​ដោយ​ប្រើ​ក្លិន
ការ​ព្យាបាល​ដោយ​ប្រើ​ក្លិន គឺ​ជួយ​ធ្វើ​អោយ​ស្បែក​នៅ​ក្មេងខ្ចី និង បន្សាប​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​។ អំបិល​ខាត់​ស្បែក​នេះ គឺ​អាច​ប្រើ​បាន នៅ​ក្នុង​ទម្រង់​នៃ​ការ​ព្យាបាល​ដោយ​ក្លិន តាម​ទម្រង់​ផ្សេង​ៗ​គ្នា​។ វា ជួយ​ក្នុង​ការ​បើក​រន្ធ​ញើស និង សម្អាត​នូវ​រាង​កាយ​បាន​ល្អ ។

៧.​ជួយ​ក្នុង​ការ​កំចាត់​ចោល​នូវ ធូលី និង ញើស​នៅ​លើ​ស្បែក
ការ​ព្យាបាល​ដោយ​ប្រើ​ទឹក​ក្តៅ​ឧ​ណ្ណ​ៗ ជាមួយនឹង​អំបិល​ខាត់​ស្បែក គឺ​ជួយ​ក្នុង​ការ​កំចាត់​ចោល​នូវ ធូលី​ដី និង សារជាតិ​ពុល​ផ្សេង​ៗ​ទៀត ដែល​ប៉ះពាល់​ដល់​សុខភាព​ស្បែក ។ គឺ​វា​ថែម​ទាំង​អាច កំចាត់ ចោល​នូវ បញ្ហា នៃ​ការ​បែកញើស​ច្រើន​បាន​ទៀត​ផង ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង