ស្ត្រីខ្លះមានការឈឺចាប់ខ្លាំង ពេលមកឈាមរដូវ។ ការឈឺចាប់ដោយសារការមករដូវគឺមានកម្រិតខុសគ្នាពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀត។
ទន្ទឹមពេលជាមួយគ្នានោះ ការឈឺចាប់ពេលមករដូវក៏កាន់តែអាក្រក់ ដោយសារ អាហារដែលយើង បរិភោគផងដែរ។
ក្នុងចំណោមនោះ កាហ្វេអាចជាមូលហេតុនៃការឈឺចាប់របស់អ្នក។
ប្រសិនបើអ្នកមិនចង់ធ្វើឱ្យរដូវរបស់អ្នកកាន់តែអាក្រក់ ចូរកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីនរបស់អ្នក។
ព្យាយាមញ៉ាំកាហ្វេតែមួយពែងក្នុងមួយថ្ងៃ ដើម្បីចៀសវាង ការឈឺ ចាប់ខ្លាំងពេលមករដូវ។
ការទទួលទានកាហ្វេច្រើនពេកអាចបណ្តាលឱ្យមានការរួមតូចសរសៃឈាម ។
ការរួមតូចនៃសរសៃឈាមអាចធ្វើឱ្យការឈឺចាប់របស់អ្នកកាន់តែអាក្រក់អំឡុងពេលមករដូវ។ វាក៏អាចបង្កើនភាពមិនស្រួល និងហើមពោះ ផងដែរ។
ដូច្នេះ អ្នកត្រូវសម្គាល់មើល ថាបើសិនជាការឈឺចាប់របស់អ្នកកាន់ តែខ្លាំងក្រោយពីផឹកកាហ្វេនោះ អ្នកត្រូវតែកាត់បន្ថយការផឹក កាហ្វេនេះ៕