ថ្លើម ជាសរីរាង្គមានទំហំធំជាងគេនៅក្នុងរាងកាយ និងមានមុខងារសំខាន់ៗសម្រាប់មនុស្សគ្រប់រូប។ ដូច្នេះ ការថែរក្សាថ្លើមអោយមានសុខភាពល្អ គឺជារឿងមួយដែលចាំបាច់បំផុត។ មានកត្តាមួយចំនួនដែលអាចជួយរក្សាថ្លើមរបស់អ្នកអោយយមានសុខភាពល្អបាន ដែលក្នុងនោះរួមមាន ៖
• ហាមញ៉ាំគ្រឿងស្រវឹង ៖ អ្នកដែលមានជំងឺថ្លើម ជាទូទៅត្រូវបានណែនាំអោយបញ្ឈប់ការញ៉ាំគ្រឿងស្រវឹង ដោយសាតែស្រាត្រូវបានបំបែកដោយថ្លើម។ ការញ៉ាំគ្រឿងស្រវឹងអាចធ្វើអោយប៉ះពាល់ដល់ថ្លើមដែលមានបញ្ហារួចទៅហើយនោះ។
• បរិភោគអាហារដែលមានសុខភាពល្អ ៖ ជ្រើសរើសរបបអាហារដែលសំបូរដោយ ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងប្រភេទនៃប្រូតេអ៊ីនដែលគ្មានសារធាតុខ្លាញ់។ កាត់បន្ថយការទទួលទានជាតិខ្លាញ់ និងអាហារចៀន។
• រក្សាទម្ងន់ដែលមានសុខភាពល្អ ៖ ចំនួនជាតិខ្លាញ់ដែលលើសក្នុងរាងកាយអាចធ្វើអោយខូចថ្លើមរបស់អ្នកបាន។ ការធាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃផលវិបាករបស់ជំងឺក្រិនថ្លើម។ ចូរសម្រកទម្ងន់ ប្រសិនបើអ្នកធាត់ ឬលើសទម្ងន់ខ្លាំងពេក។
• ប្រើប្រាស់ផលិតដែលគ្មានសារធាតុគីមី និងប្រើប្រាស់ដោយប្រុងប្រយ័ត្ន ៖ ធ្វើតាមការណែនាំនៅលើសារធាតុគីមីដែលប្រើក្នុងគ្រួសារ ដូចជាថ្នាំបាញ់សត្វល្អិតដែលគ្មានសារធាតិគីមី។ ប្រសិនបើអ្នកធ្វើការនៅជុំវិញសារធាតុគីមី សូមធ្វើដោយប្រុងប្រយ័ត្ន។ ថ្លើមរបស់អ្នកមាននាទីយកជាតិពុលចេញពីរាងកាយ ដូច្នេះផ្ដល់អោយវាបានសម្រាកដោយបន្ថយកម្រិតជាតិពុលដែលវាត្រូវតែច្រោះចេញ។
• កាត់បន្ថយការប្រឈមមុខនឹងការរលាកថ្លើម ៖ ការប្រើម្ជុលរួមគ្នា និងមានការរួមភេទដោយមិនបានការពារអាចបង្កើនហានិភ័យនៃការរលាកថ្លើមប្រភទ B និង C។ ការពារខ្លួនអ្នកដោយតមមិនរួមភេទ ឬប្រើប្រាស់ស្រោមអនាម័យ ប្រសិនបើអ្នកជ្រើសរើសយកការរួមភេទ។ សូមសាកសួរគ្រូពេទ្យរបស់អ្នកថាតើ អ្នកគួរតែត្រូវទទួលយកថ្នាំបង្ការសម្រាប់ជំងឺរលាកថ្លើមដែរឬទេ៕