ជំងឺរលាកខ្នែងពោះវៀន គឺជាការរលាកខ្នែងពោះវៀនដែលជាបំពង់នៃជាលិកា និងមានប្រវែងប្រហែលជា ៩ សង់ទីម៉ែត្រ លាតសន្ធឹងចាប់ពីពោះវៀនធំ។ គ្មាននរណាម្នាក់បានដឹងប្រាកដនៅឡើយអំពីមុខងាររបស់ខ្នែងពោះវៀន។ រឿងមួយដែលយើងដឹងគឺថា យើងអាចរស់នៅដោយគ្មានខ្នែងពោះវៀន ហើយក៏គ្មានផលវិបាកទៀតផង។
ជំងឺរលាកខ្នែងពោះវៀន ទាមទារការព្យាបាលជាបន្ទាន់ ហើយការព្យាបាលមានតែមួយគត់ គឺការធ្វើការវះកាត់ភ្លាមៗ ដើម្បីយកខ្នែងពោះវៀនដែលរលាកនោះចេញ។ ប្រសិនបើលោកអ្នករក្សាទុកជំងឺនេះដោយពុំមានការព្យាបាល នោះខ្នែងពោះវៀនដែលរលាកនឹងផ្ទុះបែកធ្លាយ និងបង្កឲ្យមានមេរោគក្នុងប្រហោងពោះ។
បញ្ហានេះនឹងបង្កឲ្យមានការរលាកផ្ទៃខាងក្នុងនៃពោះ និងរលាកយ៉ាងធ្ងន់ធ្ងរនៅលើជញ្ជាំងនៃប្រហោងពោះ ដែលជាហេតុនាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូច្នេះ ទាល់តែមានការព្យាបាលឲ្យបានឆាប់រហ័សជាមួយពពួកថ្នាំសម្លាប់បាក់តេរី។
ពេលខ្លះ វាអាចមានអាប់សែដែលផ្ទុកទៅដោយខ្ទុះ (មេរោគដែលមានតាមជញ្ជាំងនៃរាងកាយ) ដែលវាស្ថិតនៅផ្នែកខាងក្រៅរបស់ខ្នែងពោះវៀនដែលបានរលាក។ ជាលិកាដែលមានស្លាកស្នាមបានខ័ណ្ឌជញ្ជាំងរវាងខ្នែងពោះវៀន និងផ្នែកសេសសល់នៃពោះដែលការពារមេរោគពីការរីករាលដាល។ ការអាប់សែខ្នែងពោះវៀន ពុំមែនជាស្ថានភាពបន្ទាន់នៅឡើយទេ ប៉ុន្តែគេដឹងថាវាត្រូវការការវះកាត់។ ដោយសារតែមូលហេតុនេះហើយទើបការរលាកខ្នែងពោះវៀនទាមទារឲ្យមានការវះកាត់។។
តើមូលហេតុអ្វីដែលបង្កឲ្យមានការរលាកខ្នែងពោះវៀន?
ការរលាកខ្នែងពោះវៀនកើតឡើងដោយសារខ្នែងពោះវៀនត្រូវបានស្ទះដោយលាមក សារធាតុអ្វីមួយដែលចូលមកដោយចៃដន្យ និងជំងឺមហារីក។ ការ ស្ទះកើតឡើងមកពីមេរោគដែលធ្វើឲ្យខ្នែងពោះវៀនរីកធំឡើងដើម្បីធ្វើការឆ្លើយតបទៅនឹងមេរោគក្នុងរាងកាយ៕