ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកម្តាយគួរតែប្រយ័ត្នក្នុងពេលទើបតែពរពោះ។ តើមានអ្វីខ្លះទៅ?
ក្នុងពេលដែលអ្នកម្តាយទើបតែពរពោះ មានន័យថាក្នុងដំណាក់កាល៣ខែដំបូង មិនគួរប៉ូវខ្លាំងពេកទេ ព្រោះបើអ្នកម្តាយពិសារអាហារដែលប៉ូវខ្លាំង នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក និងកូនក្នុងផ្ទៃទៅវិញទេ។ ដូចនេះ អ្នកម្តាយអាចបរិភោគអាហារដែលខ្លួនចង់ញ៉ាំ ដោយចង់ពិសារអ្វីអាចញ៉ាំចំណីនោះបាន។ ជាពិសេស បើអ្នកម្តាយក្អួតច្រើន គួរតែពិសារអាហារដែលងាយរំលាយ ទើបក្រពះងាយស្រួលរំលាយ មិនធ្វើឲ្យអ្នកក្អួតខ្លាំង។ លុះដល់ពេលដែលចូលដល់ខែទី៤ អ្នកម្តាយអាចចាប់ផ្តើមបរិភោគអាហារដែលប៉ូវបាន ដើម្បីឲ្យកូនក្នុងផ្ទៃលូតលាស់បានយ៉ាងល្អ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855