មូលហេតុនៃការឈឺក្បាលរ៉ាំរ៉ៃរៀងរាល់ថ្ងៃ មិនត្រូវបានគេដឹងច្បាស់លាស់នោះទេ។ ប៉ិន្តែ កត្តាមួយចំនួនអាចបង្កអោយឈឺក្បាលបាន ដូចជា ៖
-    ខ្លួនអ្នកឆ្លើយតបទៅនឹងការឈឺចាប់ខ្លាំងពេក
-    ផ្នែកមួយនៃខួរក្បាលរបស់អ្នកដែលមានមុខងារជួយទប់ការឈឺចាប់ ធ្វើការមិនសូវល្អ។

ការឈឺក្បាលញឹកញាប់ផ្សេងទៀតអាចបង្កឡើងដោយជំងឺ ឬលក្ខខណ្ឌមួយចំនួនដូចជា ៖
-    ការរលាក ឬ បញ្ហាផ្សេងទៀតជាមួយនឹងសរសៃឈាមនៅក្នុង ឬនៅជុំវិញខួរក្បាល រួមទាំងជំងឺដាច់សរសៃឈាមខួរក្បាល
-    ការបង្ករោគ ដូចជា ជំងឺរលាកស្រោមខួរ
-    សម្ពាធនៅក្នុងក្បាលឡើងខ្ពស់ពេក ឬទាបពេក
-    ដុះដុំសាច់ក្នុងខួរក្បាល
-    គ្រោះថ្នាក់ប៉ះខួរក្បាល។
មនុស្សជាច្រើនដែលមានការឈឺក្បាលជាញឹកញាប់សុទ្ឋតែធ្លាប់មានបទពិសោធប្រើថ្នាំបំបាត់ការឈឺចុកចាប់ញឹកញាប់ផងដែរ។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំបំបាត់ការឈឺចុកចាប់ ច្រើនជាងបីថ្ងៃក្នុងមួយសប្តាហ៍ (ឬ ៩ ថ្ងៃក្នុងមួយខែ) នោះអ្នកនឹងប្រឈមមុខជាមួយការឈឺក្បាលឡើងវិញទៀត៕