ផោម ឬការបញ្ចេញខ្យល់ អាចកើតមាននៅពេលណាមួយដ៏អាក្រក់បំផុត ដូចជាក្នុងអំឡុងពេលកិច្ចប្រជុំដ៏សំខាន់ ឬនៅក្នុងជណ្តើរយន្តដែលមានមនុស្សច្រើន។
វាអាចជាភាពអាម៉ាស់មួយរបស់អ្នក។ អ្វីដែលបណ្តាលអោយមានខ្យល់ក្នុងពោះវៀន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការទល់លាមក ឬជំងឺរាគរូសដែលអាចនាំអោយមានការផោមច្រើន។
ជាទូទៅ អ្នកនឹងផោមនៅពេលដែលមានខ្យល់កើតឡើងនៅក្នុងពោះវៀនរបស់អ្នក ហើយអ្នកមិនអាចបញ្ចេញវាមកក្រៅបាន។ ជាមធ្យមមនុស្ស ភាគច្រើន ផោមយ៉ាងហោចណាស់ ១០ ដងក្នុងមួយថ្ងៃ។
សូមអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោមនេះ ដើម្បីកែប្រែរបៀបរស់នៅរបស់អ្នក ដើម្បីអាចជួយកាត់បន្ថយ ឬបំបាត់ការផោមច្រើនពេក ៖
• ញ៉ាំអាហារតិចៗ ៖ បរិភោគអាហារតិចៗ តែច្រើនដងក្នុងមួយថ្ងៃ ជំនួសអោយការញ៉ាំច្រើនតែពីរ ឬបីដង។
• បរិភោគយឺតៗ ទំពារអាហារអោយបានម៉ត់ និងកុំលេបដោយមិនបានទំពារ។
• ជៀសវាងការញ៉ាំស្ករកៅស៊ូ ជញ្ជក់ស្ករគ្រាប់ និងញ៉ាំតាមបំពង់បឺត ៖ សកម្មភាពទាំងនេះអាចបណ្តាលអោយអ្នកលេបខ្យល់ចូលក្នុងពោះកាន់តែច្រើន។
• កុំបរិភោគនៅពេលដែលអ្នកស្ត្រេស ពិបាកចិត្ត ឬនៅពេលកំពុងតែរត់ ៖ ព្យាយាមសម្រាកនៅពេលញ៉ាំអាហារ។ ការបរិភោគពេលដែលអ្នកមានស្ត្រេសអាចរំខាន ដល់ការរំលាយអាហារ។
• ពិនិត្យមើលធ្មេញដាក់របស់អ្នក ៖ ធ្មេញដាក់ដែលមិនស៊ីគ្នានឹងអាចបណ្តាលអោយ អ្នកលេបខ្យល់កាន់តែច្រើនពេលដែលអ្នកបរិភោគ និងញ៉ាំភេសជ្ជៈ។
• កុំជក់បារី ៖ ការជក់បារីអាចបង្កើនបរិមាណខ្យល់ ពេលដែលអ្នកលេបទឹកមាត់។
• ធ្វើលំហាត់ប្រាណ ៖ ការធ្វើលំហាត់ប្រាណអាចជួយផ្លាស់ទីខ្យល់តាមរយៈបំពង់រំលាយអាហាររបស់អ្នកបាន៕