ដើម្បីជួយធានាពីការគេងបានស្រួលនៅពេលយប់ សូមប្រាកដថា បន្ទប់គេងរបស់អ្នកអាចបង្កើតនូវអារម្មណ៍ដែលនាំអោយគេងបានស្រួល។
របៀបខាងរៀបចំបន្ទប់គេង ដើម្បីជួយអោយអ្នកគេងលក់បានស្រួល ៖
- សូមប្រាកដថា បន្ទប់របស់អ្នកងងឹតនៅពេលយប់។ បិទភ្លើងមួយម៉ោងមុននឹងគេង ដើម្បីជួយអោយខ្លួនរបស់អ្នករៀបចំខ្លួនគេង
- ជ្រើសរើសពណ៌ដែលស្រទន់ៗ
- បន្ទប់របស់អ្នកស្អាត
- រក្សាកម្រិតសីតុណ្ហភាពអោយនៅត្រជាក់ល្មម
- ជ្រើសរើសពូក ខ្នើយ និងភួយដែលផ្តល់នូវផាសុកភាពចំពោះខ្លួនឯង៕
