អង្គែ គឺជាបញ្ហាដែលកំពុងតែកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ហើយយើងដឹងច្បាស់ថា មនុស្សគ្រប់គ្នាកំពុងតែមានភាពធុញទ្រាន់នឹងការប្រើប្រាស់ផលិតផលគីមី និងសាប៊ូកក់សក់ ដែលត្រូវបានគេផ្សាយពាណិជ្ជកម្មខ្លាំងៗ ថាអាចបំបាត់អាការៈអង្គែ។ ប៉ុន្តែ ខាងក្រោមនេះ គឺជាវិធីសាស្ត្របែបធម្មជាតិជាច្រើន ដែលអាចដោះស្រាយនឹងបញ្ហារបស់ស្បែកក្បាលដោយសារតែអង្គែបាន។

ម្សៅទឹកសូដា
ចូរធ្វើអោយសក់អ្នកទទឹក ហើយយកម្ស៉ៅទឹកសូដាទៅញីនឹងស្បែកក្បាលអោយបានខ្លាំងៗបន្តិច។ ចូរកុំប្រើសាប៊ូកក់សក់អោយសោះ។ ម្ស៉ៅទឹកសូដាអាចកាត់បន្ថយរោគផ្សិតដែលអាចធ្វើអោយកើតអង្គែបាន។
ប្រេងដូង
ចូរម៉ាស្សាស្បែកក្បាលអ្នកដោយប្រើប្រេងដូងពី ៣ ទៅ ៥ ស្លាបព្រាបាយ ហើយទុកចោលពេញមួយយប់។ លុះដល់ព្រឹកឡើង ទើបលាងសម្អាតប្រេងដូងនោះ ជាមួយសាប៊ូកក់សក់។




ក្រូចឆ្មារ
ចូរប្រើទឹកក្រូចឆ្មារពីរស្លាបព្រាបាយទៅម៉ាស្សាលើស្បែកក្បាល និងលាងសម្អាតវាចេញដោយទឹកធម្មតា។ បន្ទាប់មក លាយទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេក្នុងទឹកមួយពែង ហើយយកមកលាងសម្អាតសក់ក្រោយពីកក់សក់រួច។ ចំពោះជាតិអាស៊ីតរបស់ក្រូចឆ្មារនឹងជួយផ្តល់តុល្យភាព pH ដល់ស្បែកក្បាល ដើម្បីលុបបំបាត់បញ្ហាអង្គែ។
ខ្ទឹមស
សមាសធាតុប្រឆាំងនឹងមេរោគផ្សិតរបស់ខ្ទឹមមានលក្ខណៈល្អឥតខ្ចោះតែម្តង សម្រាប់លុបបំបាត់បញ្ហាអង្គែស្បែកក្បាល ដែលបណ្តាលមកពីបាក់តេរី។ ចូរម៉ាស្សាស្បែកក្បាលអ្នកជាមួយនឹងកំទិចខ្ទឹមស និងទឹកឃ្មុំមុនពេលលាងសម្អាត៕