អ្នកគួរតែដឹងថា ពោតលីង គឺជាប្រភេទគ្រាប់ធញ្ញជាតិផ្ទុកទៅដោយសារធាតុ Endosperm, Germ និង Bran។ សារធាតុទាំងនេះក៏ស្រដៀងគ្នានឹងបាយ និងនំបុ័ងដែរ។
ពោតលីង គឺជាប្រភេទគ្រាប់ធញ្ញជាតិបែបធម្មជាតិមក ដែលផ្ទុកទៅដោយជាតិសរសៃគ្រប់ប្រភេទ ជាតិរ៉ែ វីតាមីន B កំផ្លិច និងវីតាមីន E ផងដែរ។ បើយើងនិយាយចំពោះប្រព័ន្ធរំលាយអាហារវិញ អោយតែអាហារណាដែលមានជាតិសរសៃខ្ពស់ វានឹងជួយថែរក្សាការធ្វើចលនារបស់ពោះវៀន និងការពារកុំអោយកើតជំងឺទល់លាមកបានទៀតផង។
ជាតិសរសៃមាននាទីភ្ញោចការធ្វើចលនារបស់សាច់ដុំរលោងក្នុងផ្លូវរំលាយអាហារ និងជម្រុញអោយមានការបញ្ចេញរសរំលាយអាហារ ដែលជាហេតុនាំអោយប្រព័ន្ធរំលាយអាហារទាំងមូលមានសុខភាពល្អ៕