ស្ត្រីម្នាក់អាចមានផ្ទៃពោះបាន ប្រសិនបើមេជីវិតឈ្មោលរបស់បុរសបានទៅជួបនឹងពងរបស់ស្ត្រី។ ការពន្យារកំណើត គឺជាការព្យាយាមដើម្បីបញ្ឈប់ការកើតឡើងបែបនេះ ដោយរក្សាពង និងមេជីវិតឈ្មោលអោយនៅដាច់ពីគ្នា ឬដោយការបញ្ឈប់ការផលិតពងរបស់ស្ត្រី។

វិធីសាស្ត្រមួយនៃការពន្យារកំណើត គឺជាការធ្វើផែនការគ្រួសារតាមវិធីធម្មជាតិ។ វិធីពន្យារកំណើតធម្មជាតិ គឺជាវិធីសាស្ត្រមួយដែលគេបង្រៀនអ្នកអោយដឹងពីពេលវេលាដែលអ្នកអាចរួមភេទបានដោយមិនមានការពន្យារកំណើត តែមិនអាចមានផ្ទៃពោះ។
អ្នកត្រូវដឹងពីសញ្ញានៃពេលដែលអាចមានកូនបានដែលមានដូចជាសីតុណ្ហភាពរាងកាយ និងការមានសារធាតុដែលចេញពីមាត់ស្បូន (វត្ថុរាវ ឬជាតិរំពិល) ដើម្បីកំណត់ពេលដែលវាជាការមានសុវត្ថិភាពក្នុងការរួមភេទ។

ការធ្វើផែនការគ្រួសារតាមបែបធម្មជាតិនេះ គឺមានប្រសិទ្ធភាពនៅពេលដែលសញ្ញានៃពេលដែលអាចមានកូនច្រើនជាងមួយត្រូវបានសម្គាល់ឃើញ។ អ្នកមិនអាចរៀនពីវិធីធ្វើផែនការគ្រួសារតាមបែបធម្មជាតិនេះពីសៀវភៅបាននោះទេ តែត្រូវតែរៀនពីអ្នកជំនាញ៕