​ការធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​អាចជួយ​គ្រប់គ្រង ឬ​ការពារ​បញ្ហា​សុខភាព​ចំពោះ​មនុស្ស​វ័យ​ចំណាស់​។​

​ជំងឺ​បេះដូង កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ពុក​ឆ្អឹង ការ​ខ្សោយ​សាច់ដុំ ជំងឺមហារីក​មួយចំនួន ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល គឺជា​បញ្ហា​សុខភាព​មួយចំនួន​ដែល​ត្រូវបាន​គេ​ជួប​ទូទៅ ហើយ​ដែល​ការធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ អាច​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​អ្នកជំងឺ​។​

អត្ថប្រយោជន៍​នៃ​សុខភាព​ដទៃទៀត ចំពោះ​មនុស្ស​វ័យ​ចំណាស់​រួមមាន ៖
-​    ​រក្សា​ទម្ងន់ និង​ដុត​កាឡូរី​បន្ថែម​
-​    ​ផ្តល់​ភាព​ប្រសើរ​ឡើង​នូវ​សមាមាត្រ​នៃ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​
-​    ​បង្កើត​ភាពរឹងមាំ​នៃ​រាងកាយ​
-​    ​សុខភាព​បេះដូង សួត និង​ប្រព័ន្ធ​សរសៃឈាម​បាន​ប្រសើរឡើង​
-​    ​ផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​ការ​ចែកចាយ​អុកស៊ីសែន និង​សារជាតិ​ចិញ្ចឹម​ទៅកាន់​ជាលិកា​
-​    ​រក្សា​សុខ​ភាព​ឆ្អឹង និង​សាច់ដុំ​
-​    ​បន្ថយ​ហានិភ័យ​នៃ​ការ​ដួល និង​ជំងឺ​រលាក​សន្លាក់​
-​    ​មាន​អារម្មណ៍ល្អ​
-​    ​ផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​គុណភាព និង​រយៈពេល​នៃ​ការ​គេង​។​

លំ​ហាត់ប្រាណ​ជា​ទៀងទាត់ ៣ ទៅ ៥ ដង​ក្នុង​មួយ​សប្តាហ៍ យ៉ាងហោចណាស់ ៣០ នាទី គឺជា​អ្វី​ដែល​គ្រូពេទ្យ​បាន​ណែនាំ​ចំពោះ​មនុស្ស​ចាស់​។ លំ​ហាត់ប្រាណ​ដ៏​មាន​ប្រសិទ្ធភាព គឺជា​លំ​ហាត់ប្រាណ​ដែល​នឹង​បង្កើន​ចង្វាក់បេះដូង​បាន​គ្រប់គ្រាន់​ប្រហែល ៧៥% នៃ​ចង្វាក់បេះដូង​អតិបរមា​។

​ការដើរ ការ​ហែល​ទឹក និង​ការធ្វើ​លំ​ហាត់ប្រាណ​ដោយ​ប្រើ​ម៉ាស៊ីន ជាទូទៅ គឺ​ផ្តល់​នូវ​សុវត្ថិភាព និង​អាច​ជួយ​អោយ​អ្នក​អោយ​ដល់​នៅ​គោលដៅ​។ លំ​ហាត់ប្រាណ​ដែល​ផ្តល់​នូវ​លំនឹង លំ​ហាត់ប្រាណ​ដែល​មាន​ភាពបត់បែន និង​លំ​ហាត់ប្រាណ ដូចជា​ការលើក​ដុំ​ដែក​ជាដើម​ក៏​អាច​ផ្តល់​ប្រយោជន៍​ផងដែរ​។​

ការប្រុងប្រយ័ត្ន​ជាទូទៅ​
​ប្រសិនបើ​រោគសញ្ញា​ដូចជា ឈឺ​ទ្រូង ណែន​ទ្រូង ដកដង្ហើម​ខ្លីៗ ឬ​វិលមុខ កើត​មាន​អំឡុងពេល ឬ​ក្រោយ​ពេល​ធ្វើ​លំ​ហាត់ប្រាណ សូម​អ្នក​ឈប់​ធ្វើ​លំ​ហាត់ប្រាណ​ភ្លាម ហើយ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង