ទុរេន គឺជា​ស្តេច​ផ្លែ​ឈើ ។ វា​មិន​ត្រឹមតែ​ឆ្ងាញ់​ទេ ប៉ុន្តែ​វា​មាន​ផល ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ។ ក្នុង​ចំណោម​ផលប្រយោជន៍​ជា​ច្រើន​នោះ គេ​បាន​រក​ឃើញ​ថា ការ​ហូប​ទុរេន​បរិមាណ​ល្មម​អាច​ជួយ​ធ្វើ​អោយ​អ្នក​ដេក​លក់​ស្រួល​បាន ។ ហេតុ​អ្វី​បានជា​ទុរេន​អាច​ជួយ​ដល់​ការ​ដេក​បែប​នេះ?

នោះ គឺ​ដោយសារ​តែ​វា​មាន​ឥទ្ធិពល​ទាក់ទង​នឹង​ការ​ផលិត​អរ​ម៉ូ​ន មេ​ឡា​តូ​នី​ន ដែល​ជួយ​ធ្វើ​អោយ​យើង​ដេក​លក់ ។

កម្រិត​អ័រម៉ូន មេ​ឡា​តូ​នី​ន កាន់តែ​ច្រើន វា​នឹង​ធ្វើ​អោយ​អ្នក​ដេក លក់​បាន​ស្រួល ។ ទុរេន​មាន​សារធាតុ អាមីណូអាស៊ីត​ដែល ចាំបាច់ សម្រាប់​ការ​ផលិត​ជាតិ​មេ​ឡា​តូ​នី​ន ។ ដូច្នេះ​បរិភោគ​ទុរេន​ក្មុ​ង​បរិមាណ​ល្មម​ៗ មុន​ពេល​ចូល​ដេក​វា​អាច​នឹង​ជួយ​អ្នក​អោយ​ដេក​លក់​ស្រួល ។

ជាង​នេះ​ទៅ​ទៀត ទុរេន​ក៏​មាន​ផលប្រយោជន៍​យ៉ាងច្រើន​ផ្សេង​ទៀត ដល់​សុខភាព​ពិសេស​នោះ គឺ​វា​ធ្វើ​អោយ​អ្នក​ឆាប់​មាន​កម្លាំង ។

ប៉ុន្តែ​សំរាប់​អ្នក​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​បរិភោគ​ទុរេន​នេះ ពីព្រោះ​វា​នឹង​ធ្វើ​អោយ​ជាតិ​ស្ករ​ឡើង​ខ្លាំង ។ ក្នុង​ន័យ​នេះ ទុរេន មិនល្អ​ឡើង​សំរាប់​អ្នក​ទឹកនោមផ្អែម ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង