​ទឹក​បន្លែ​-​ទឹក​ផ្លែឈើ ប្រហែលជា​មិន​ល្អ​ជាង​ការបរិភោគ​បន្លែ ឬ​ផ្លែឈើ​ទាំងមូល​នោះ​ទេ​។ ទឹក​ផ្លែឈើ​-​ទឹក​បន្លែ គឺជា​ទឹក​ដែល​ច្របាច់​ចេញពី​ផ្លែឈើ ឬ​បន្លែស្រស់​។ ទឹក​នេះ​សម្បូរ​ទៅដោយ វីតាមីន សារធាតុ​រ៉ែ និង​សារធាតុ​គីមី​រុក្ខជាតិ​ដែល​មាន​នៅក្នុង​ផ្លែឈើ​ទាំងមូល​។ ទោះបីជា​យ៉ាងនេះក្តី ជាតិ​សរសៃ​ដែល​របស់​បន្លែ​-​ផ្លែឈើ​ទាំងមូល​នឹង​ត្រូវ​បាន​បាត់បង់ អំឡុង​ពេល​អ្នក​កៀប​យក​ទឹក​។​


​អ្នក​ចូលចិត្ត​ទឹក​ផ្លែឈើ​មួយចំនួន​បាន​និយាយថា ទឹក​ផ្លែឈើ​មាន​សារៈប្រយោជន៍​ល្អប្រសើរ​ជាង​ការ​ញ៉ាំ​ផ្លែឈើ​ទាំងមូល ដោយសារតែ​រាងកាយ​របស់​គេ​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​បានល្អ​ជាង ហើយ​វា​ធ្វើអោយ​ប្រព័ន្ធ​រំលាយ​អាហារ​មិនសូវ​ធ្វើ​ការងារ​ខ្លាំង​នៅ​លើ​ជាតិ​សរសៃ​។ ពួកគេ​និយាយ​ទៀត​ថា ទឹក​ផ្លែឈើ​អាច​បន្ថយ​ហានិភ័យ​ជំងឺមហារីក បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ ជួយ​កំចាត់​ជាតិពុល ជួយ​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​សម្រក​ទម្ងន់​។​ ​ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​ការបរិភោគ​ផ្លែឈើ និង​បន្លែស្រស់​ទេ អ្នក​អាច​ទទួល​ទឹក​ផ្លែឈើ​បាន​។​


​យ៉ាងណាមិញ បើ​អ្នក​ចង់​ធ្វើ​ទឹក​ផ្លែឈើ​ស្រស់ សូម​ធ្វើ​វា​ល្មម​តាម​ដែល​អ្នក​អាច​ញ៉ាំ​បាន​ក្នុង​មួយពេល ដោយសារ​តែ​ទឹក​ដែល​នៅសល់​អាច​នឹង​ងាយ​មាន​បាក់តេរី​បង្ក​គ្រោះថ្នាក់​បាន​យ៉ាង​ឆាប់រហ័ស​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង