​ការ​សិក្សា​ដែល​បាន​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Graz ប្រទេស​អូទ្រីស​មួយ​បាន​រកឃើញថា របប​អាហា​របួស អាច​នាំអោយ​មាន​និភ័យ​ខ្ពស់​នៃ​ជំងឺមហារីក អា​លែ​ក​ស៊ី  និង​បញ្ហា​សុខភាព​ផ្លូវចិត្ត​។​


​អាហា​របួស ជាទូទៅ​ត្រូវបាន​កំណត់​ដោយ​ការប្រើប្រាស់​អាហារ​មាន​ជាតិ​ខ្លាញ់  និង​កូ​ឡេ​ស្តេ​រ៉ូល​ទាប ការ​ទទួលទាន​បន្លែ ផ្លែឈើ និង​អង្ករសម្រូប​។​ ​ការសិក្សា​នេះ​បាន​អះអាង​ថា អាហា​របួស​ទំនងជា​នាំ​អោយ​កើតរោគ​អា​លែ​ក​ស៊ី​ទ្វេដង និង​អាច​ធ្វើអោយ​កើនឡើង ៥០% ចំពោះ​រោគ​គាំងបេះដូង និង​ជំងឺមហារីក បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​ញ៉ាំ​សាច់​។ ការសិក្សា​នេះ​បាន​រកឃើញថា ការ​បរិភោគ​អាហា​របួស អាច​បណ្តាលអោយ​មនុស្ស​មាន​សុខភាព​មិនល្អ បើ​ទោះបីជា​ពួកគេ​ត្រូវបាន​គេ​រកឃើញ​ថា​មាន​ទម្ងន់​សមស្រប​ជាមួយ​កំពស់ និង​មាន​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ខ្ពស់​ជាង​អ្នក​ដែល​បាន​បរិភោគ​សាច់​ក៏ដោយ​។

ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​ថ្នាំជក់​ក៏​តិច​ផងដែរ ចំពោះ​អ្នក​ញ៉ាំ​អាហា​របួស​។

ការសិក្សា​នេះ គឺ​មិន​មាន​ការសង្ស័យ​ពី​បញ្ហា​ធ្ងន់ធ្ងរ​នៃ​ហានិភ័យ​សុខភាព ដែល​ទាក់ទង​នឹង​ការបរិភោគ​សាច់​ក្រហម​នោះ​ទេ​។ ក្រុម​អ្នកស្រាវជ្រាវ​បានបញ្ជាក់​ថា ការសិក្សា​បន្ទាប់​នឹង​ត្រូវតែ​រកអោយឃើញ​ពី​បញ្ហា​ទាំងនេះ​។ ​អ្នកស្រាវជ្រាវ​បាន​ថ្លែងថា “​មនុស្សពេញវ័យ​ជនជាតិ​អូទ្រីស​ដែល​បាន​ញ៉ាំ​អាហា​របួស មាន​សុខភាព​មិនសូវ​ល្អ (​នៅក្នុង​លក្ខខណ្ឌ​នៃ​ការកើត​ជំងឺមហារីក អា​លែ​ក​ស៊ី និង​ជំងឺ​សុខភាព​ផ្លូវចិត្ត​) មាន​គុណភាព​នៃ​ជីវិត​ទាប ហើយក៏​តម្រូវអោយ​មាន​ការព្យាបាល​បន្ថែមទៀត​។ គេ​ត្រូវ​ការបន្ត​កម្មវិធី​សុខភាព​សាធារណៈ​ដ៏​ខ្លាំងក្លា​សម្រាប់​ប្រទេស​អូទ្រីស​ត្រូវ នៅ​ក្នុង​គោលបំណង ដើម្បី​កាត់បន្ថយ​ហានិភ័យ​សុខភាព​ដោយសារ​តែ​កត្តា​អាហារូបត្ថម្ភ​”​។​


​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​បាន​បញ្ជាក់ថា របប​អាហារ​ដែល​នាំអោយ​មាន​សុខភាព​ល្អ ដែល​រួមមាន​ផ្លែឈើ និង​បន្លែ​ច្រើន​អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ ដែល​រួមមាន​ជំងឺមហារីក​ជាដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង