ការធាត់ អាចកើតមានតាមសមាជិកគ្រួសាររបស់ពួកគេ។ មនុស្សមួយចំនួនមានតំណពូជ ដែលងាយនឹងធាត់ជាងអ្នកដទៃ ដោយសារតែពួកគេដុតកាឡូរីបានយឺត។ ទោះបីជាហ្សែនមានឥទ្ធិពលខ្លាំងលើទំហំ និងទម្រង់នៃខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែ បរិស្ថានជុំវិញខ្លួនក៏ដើរតួសំខាន់ផងដែរ។ សព្វថ្ងៃ មនុស្សអាចឡើងទម្ងន់បានដោយសារតែជម្រើសនៃអាហារដែលមិនផ្តល់នូវសុខភាពល្អ និងទម្លាប់របស់គ្រួសារនីមួយៗ ដូចជា ទម្លាប់ញ៉ាំអាហារមុខកញ្ចក់ទូរទស្សន៍ជាដើម។

អាហារមានកាឡូរីខ្ពស់ អាហារសម្រន់ និងភេសជ្ជៈដែលមានជីវជាតិតិច ការទទួលទានអាហារច្រើនពេក និងការធ្វើលំហាត់ប្រាណតិច សុទ្ធតែនាំអោយអ្នកលើសទម្ងន់។
ជួនកាល មនុស្សញ៉ាំអាហារទៅតាមអារម្មណ៍ ដូចជានៅពេលដែលពួកគេមិនសប្បាយចិត្ត ថប់បារម្ភ និងស្ត្រេស ឬសូម្បីតែពេលអផ្សុកក៏ដោយ។ នៅពេលដែលបញ្ហានេះកើតមាន ជារឿយៗពួកគេនឹងញ៉ាំច្រើនជាងធម្មតា៕