ប្រព័ន្ធផ្លូវដង្ហើមរបស់យើង គឺជាកន្លែងដែលងាយនឹងរលាកខ្លាំងណាស់ ហើយក៏មានជំងឺមួយចំនួនមានទំនាក់ទំនងដោយផ្ទាល់នឹងការរលាកនៅភ្នាស និងកោសិកាក្នុងប្រព័ន្ធនេះដែរ។ ជំងឺហឺតប្រហែលជាជំងឺដែលធ្ងន់ធ្ងរបំផុតហើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។

ផ្លែប៉ោម មានថាមពលខ្លាំងណាស់ក្នុងការប្រឆាំងនឹងការរលាក ហើយបើសិនជាជំងឺហឺតវិញ ផ្លែប៉ោមក៏ជាប់ចំណាត់ថ្នាក់ជាការព្យាបាលបែបធម្មជាតិផងដែរ។ ដើម្បីទទួលបានប្រយោជន៍កាន់តែច្រើន ចូរទទួលទានបន្លែ និងផ្លែឈើចូលគ្នាអោយបានគ្រប់មុខ៕