ចំណីអាហារ មានសារៈសំខាន់ណាស់សម្រាប់អ្នកដែលមានបញ្ហាតម្រងនោម។ ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យអំពីអាហារ អាចជួយអោយអ្នកយល់ថា ម្ហូបអ្វីដែលគួរញ៉ាំ និងម្ហូបអ្វីខ្លះដែលគួរជៀសវាង។

នៅពេលដែលតម្រងនោមពិបាកបញ្ចេញជាតិទឹកដែលលើស ជាតិប្រៃ ឬប៉ូតាស្យូម ការទទួលទានរបស់ទាំងអស់នេះ គួរតែមានដែនកំណត់។ អាហារសំបូរទៅដោយជាតិប៉ូតាស្យូម ដែលអ្នកគួរចៀសវាង រួមមាន ចេក ផ្លែអាព្រីកូ និងជាតិប្រៃដទៃទៀត។
ផូស្វ័រ គឺជាសារធាតុគីមីដទៃទៀត ដែលទាក់ទងទៅនឹងមេតាប៉ូលីសរបស់កាល់ស្យូម ហើយអាចត្រូវបានកើនឡើងនៅក្នុងខ្លួន ចំពោះអ្នកជំងឺខ្សោយតម្រងនោម។ ផូស្វ័រច្រើនពេកអាចស្រូបយកកាល់ស្យូមចេញពីឆ្អឹង បណ្តាលអោយក្លាយជាជំងឺពុកឆ្អឹង និងនាំអោយបាក់ឆ្អឹង។ ដូច្នេះ អ្នកជំងឺតម្រងនោមមិនគួរទទួលទានទឹកដោះគោ កូកាកូឡា និងដូងឡើយ៕