ការគេងមិនបានគ្រប់គ្រាន់ច្រើនតែងជាកត្តាប្រឈមមុខរបស់ជំងឺទឹកនោមផ្អែមដែលគេតែងតែមើលរំលង។ ការគេងមិនគ្រប់គ្រាន់រ៉ាំរ៉ៃនាំឲ្យមានការផលិតអាំងស៊ុយលីនកាន់តែតិច និងបង្កើនអ័រម៉ូនស្រ្តេសកាន់តែច្រើន។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)រយៈពេលយូរៗទៅ វានឹងធ្វើឲ្យជាតិស្ករក្នងុឈាមកើនឡើងច្រើនពេក ហើយក៏បង្កើនការប្រឈមនឹងជំងឺទឹកនោមផ្អែមផងដែរ។
ការគេងមិនបានគ្រប់គ្រាន់ក៏អាចបង្កើនការឃ្លានអាហារ និងធ្វើឲ្យអ្នកចេះតែចង់ញ៉ាំអាហារណាមានជាតិស្ករផ្អែមៗច្រើន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហើយបើសិនជាអ្នកឡើងទម្ងន់ និងគេងមិនបានគ្រប់វិញ អ្នកក៏ទំនងជាងាយនឹងមិនចង់ហាត់ប្រាណដែរ ហេតុដូច្នេះហើយ ការប្រឈមនឹងជំងឺទឹកនោមផ្អែមកាន់តែច្រើនថែមទៀត៕