មនុស្សយើងពិតមានឱកាសច្រើនណាស់ក្នុងការឆ្លងវីរុសបង្កមហារីកមាត់ស្បូន។ វីរុសមហារីកមាត់ស្បូនឈ្មោះថា Human Papillomavirus (HPV) មានយ៉ាងហោចណាស់ ១០០ប្រភេទខុសៗគ្នា។ វាគឺជាវីរុសដែលឆ្លងតាមរយៈការរួមភេទ និងបង្កជាជំងឺមហារីកមាត់ស្បូនច្រើនជាងគេ។ ប៉ុន្តែតើវីរុសនេះអាចបង្កជាជំងឺមហារីកផ្សេងទៀតដូចជា មហារីកសុដន់ដែរទេ?ជំងឺមហារីកមាត់ស្បូនច្រើនតែចាប់ផ្តើមក្នុងក្រពេញផលិតទឹកដោះ ឬបំពង់បង្ហូរទឹកដោះទៅក្បាលសុដន់។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

ថ្វីបើអ្នកស្រាវជ្រាវជាច្រើនបានភ្ជាប់វីរុស HPV ទៅនឹងជំងឺមហារីកមាត់ស្បូន ប៉ុន្តែទំនាក់ទំនងរវាង មហារីកសុដន់ និងវីរុស HPV នៅតែស្ថិតក្នុងការខ្វែងគំនិតគ្នានៅឡើយ។ ក្នុងការសិក្សាឆ្នាំ ២០០៩ អ្នកស្រាវជ្រាវបានប្រើប្រាស់ថ្នាលបណ្តុះមហារីកសុដន់ ២៨ករណី និងថ្នាលបណ្តោះមហារីកសុដន់ដែលមិនមែនមហារីក ២៨ ដើម្បីមើលថា តើមួយណាមានការប្រឈមនឹងវីរុស HPV ក្នុងកោសិកាខ្ពស់ជាងគេ។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) លទ្ធផលបង្ហាញថា រឿងនេះគ្រាន់តែអាចនិយាយថា ប្រហែលជាអាចប៉ុណ្ណោះ។ ហើយវាក៏ត្រូវការការស្រាវជ្រាវបន្ថែមទៀតដើម្បីបញ្ជាក់កាន់តែច្បាស់ដែរ។ 

តើអ្វីទៅដែលជាមូលហេតុនាំឲ្យកើតមហារីកសុដន់?

គ្មាននរណាដឹងច្បាស់ថា ហេតុអ្វីបានជាស្រ្តីកើតជំងឺមហារីកសុដន់ទេ។ មជ្ឈដ្ឋានជុំវិញខ្លួន អ័រម៉ូន ឬរបៀបរស់នៅអាចដើរតួនាទីដ៏សំខាន់មួយក្នុងការកើតជំងឺមហារីកសុដន់ដែរ។ វាក៏ប្រហែលជាមានហ្សែនដែលជាមូលហេតុដែរ។ វីរុស HPV ដែលប្រឈមខ្ពស់អាចបណ្តាលឲ្យកើតមហារីកបើសិណជាប្រព័ន្ធភាពស៊ាំមិនអាចលុបបំបាត់កោសិកាដែលមានជំងឺនេះចោលទេ។ កោសិកាដែលមានជំងឺទាំងនេះបើមិនងាប់ទេ នោះវានឹងបំបែកខ្លួនរហូតដល់ក្លាយជាមហារីកហើយ។ ហេតុដូច្នេះហើយ វាគឺជាហេតុផលមួយដែលនិយាយថា HPV អាចបង្កជាមហារីកសុដន់ដែរ ប៉ុន្តែវាមិនទាន់មានការស្រាវជ្រាវគ្រប់គ្រាន់ក្នុងការគាំទ្រទ្រឹស្តីមួយនេះនៅឡើយ។ 

កត្តាប្រឈមមុខនឹងជំងឺមហារីកសុដន់ និងវីរុស HPV មានអ្វីខ្លះទៅ?

HPV ថ្មីនេះមិនត្រូវបានគេចាត់ទុកថាជាកត្តាប្រឈមនឹងមហារីកសុដន់ទេ។ ស្រ្តីទំនងជាងាយនឹងកើតជំងឺមហារីកសុដន់ជាងមនុស្សប្រុស ហើយកត្តាប្រឈមមុខរបស់វាមានដូចជា៖

  • អាយុកាន់តែច្រើន
  • ធាត់ជ្រុលស
  • ប៉ះពាល់នឹងកាំរស្មី
  • កំពុងតែមានកូននៅអាយុច្រើន
  • មិនបានសម្រាលកូនសោះ
  • ចាប់ផ្តើមមករដូវនៅវ័យក្មេង
  • ចាប់ផ្តើមរ៉ាំងរដូវយូរពេក
  • ញ៉ាំគ្រឿងស្រវឹង
  • មានគ្រួសារធ្លាប់កើតមហារីកសុដន់

ជំងឺមហារីកមិនមែនចេះតែកើតឡើងជាលក្ខណៈដំណរពូជរហូតទេ ប៉ុន្តែកត្តាហ្សែនប្រហែលជាដើរតួនាទីមួយលើមនុស្សមួយចំនួន។ ៨៥ភាគរយនៃករណីគឺកើតឡើងលើស្រ្តីដែលមិនមានប្រវត្តិគ្រួសារកើតជំងឺមហារីកសុដន់។ កត្តាប្រឈមនឹងការឆ្លងវីរុស HPV ដ៏ធំបំផុតគឺ មានភាពសកម្មខាងផ្លូវភេទខ្លាំង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង