យើងសូមអបអរសាទរជាមួយអ្នក ពីព្រោះអ្នកប្រហែលជាមិនឡើងជាតិខ្លាញ់ដូចមុននោះទេ។ ជាការពិតណាស់ អ្នកអាចបាត់បង់ជាតិខ្លាញ់ ប៉ុន្តែបែរជាឡើងសាច់ដុំទៅវិញ។ វាគឺជារឿងដែលអ្នកគួរតែសប្បាយចិត្ត តែវាក៏អាចជះឥទ្ធិពលទៅលើទម្ងន់របស់អ្នកផងដែរ ដោយសារតែសាច់ដុំមានបរិមាណធំជាងទំហំរបស់ជាតិខ្លាញ់។

សន្ទស្សន៍នៃទម្ងន់ខ្លួន (BMI) អាចផ្តល់អោយអ្នកនូវគំនិតថាតើ អ្នកមានទម្ងន់សមនឹងដងខ្លួនរបស់អ្នកហើយឬនៅ។ ប៉ុន្តែវាមិនច្បាស់លាស់គ្រប់ពេលនោះទេ។ ឧទាហរណ៍ មនុស្សម្នាក់អាចមាន BMI ខ្លួនខ្ពស់ដោយសារសាច់ដុំច្រើន ហើយមិនមានជាតិខ្លាញ់ក៏មាន។ ជាធម្មតាមនុស្សឡើងម៉ាសសាច់ដុំ និងស្រកជាតិខ្លាញ់នៅពេលដែលពួកគេធ្វើលំហាត់ប្រាណខ្លាំង។
ដូចនេះ BMI ខ្លួនអាចធ្វើអោយអ្នកយល់ច្រលំ។ ដោយសារតែវាពិបាកនឹងយល់ថាលេខនោះមានន័យយ៉ាងណា យកល្អ អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ដើម្បីកំណត់ថាតើអ្នកមានទម្ងន់ល្អដែរទេ ឬថាតើវាមានអ្វីដែលគួរអោយព្រួយបារម្ភទៀតនោះ៕