ជារឿយៗ, មនុស្សញ៉ាំមិនដោយសារតែឃ្លាននោះទេ ប៉ុន្តែដោយសារតែពួកគេធុញ និងហាក់ដូចជាមិនមានអ្វីធ្វើអោយប្រសើរ។
American Heart Association បានបង្ហាញពីរបៀបដើម្បីចៀសវាងការញ៉ាំដោយសារហេតុផលផ្សេងដោយមិនឃ្លាននោះ៖

- សូមប្រាកដថា អ្នកញ៉ាំអាហារ៣ពេលក្នុងមួយថ្ងៃ។ អ្នកអាចញ៉ាំច្រើនប្រសិនបើអ្នកបានរំលងនូវការញ៉ាំអាហារណាមួយនោះ
- ប្រសិនបើអ្នកញ៉ាំអាហារច្រើន ដូចជាការ៉េម, ស្ករ ឬដំឡូងបារាំងនោះ, សូមកុំទុកអាហារទាំងនោះនៅផ្ទះអោយសោះ
- បង្កើតនូវតារាងនៃអ្វីដែលត្រូវញ៉ាំ
- លំហាត់ប្រាណ១៥នាទីជំនួសអោយការញ៉ាំ ឬទូរស័ព្ទទៅមិត្តភិក្តដើម្បីនិយាយគ្នាលេង
- ជំនួសអោយការញ៉ាំ, ជូតផ្ទះ ឬធ្វើការងារក្នុងផ្ទះបាយ៕