ជួនកាល, ការបារម្ភ ឬការមិនសប្បាយចិត្តអាចនាំអោយអ្នករាគ ឬទល់លាមក។ អ្នកអាចមានការមកជាមួយនូវការឈឺពោះ, ហើមពោះ, ផោម, រាគ និងទល់លាមក។
ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ, សូមប្រាប់ឪពុកម្តាយរបស់អ្នក។ អ្នកអាចមានបញ្ហាទៅនឹងពោះវៀន ជាបញ្ហាមួយដែលគ្រូពេទ្យហៅថា ជំងឺរលាកពោះវៀនធំ។

ការឈឺពោះគឺជាបញ្ហាទូទៅចំពោះការរលាកពោះវៀនធំនេះ។ អ្នកដែលមានជំងឺរលាកពោះវៀនធំអាចមានរាគ, ទល់លាមក ឬមានទាំងពីរក្នុងពេលខុសគ្នា។ នៅពេលដែលមនុស្សម្នាក់ដែលមានជំងឺរលាកពោះវៀនធំ ជុះលាមកជួនកាលមានសំបោរមកជាមួយ។
អ្នកដែលមានជំងឺរលាកពោះវៀនធំអាចមានអារម្មណ៍ប្រសើរក្រោយពីផ្លាស់ប្តូរការញ៉ាំអាហារ។ ពួកគេក៏អាចរៀនពីមធ្យោបាយថ្មីដើម្បីគ្រប់គ្រងការបារម្ភរបស់ពួកគេ ដូចនេះពួកគេមានអារម្មណ៍មិនសូវស្ត្រេសនោះទេ៕