នេះ​គ្រាន់តែ​ជា​សំណួរ​ដ៏​ចាស់​កម្រិល​មួយ​ដែល​បុរស​ភាគច្រើ​ន​តែងតែ​សួរ​ខ្លួនឯង​។ ហេតុអ្វី​បានជា​ស្ត្រី​រួមភេទ​? ហើយ​តើ​ហេតុអ្វី​បានជា​ស្ត្រី​រួមភេទ​ដោយ​គ្មាន​ការប្តេចជ្ញាចិត្តសោះ​អញ្ចឹ​ង​? រឿង​នេះ​ប្រហែល​ជា​មនុស្ស​ស្រី​ចង់​ស្វែងរក​ការសប្បាយ​ខាង​អារម្មណ៍​ផ្លូវភេទ​របស់​ខ្លួន​អោយ​ដូច​ជា​បុរស​ដែរ​មើលទៅ ប៉ុន្តែ ប្រសិនបើ​វា​គឺជា​ការ​ពិត​មែន តើ​ហេតុអ្វី​បានជា​មាន​បុរស​ជាច្រើន​នៅ​តែ​ជឿ​ថា​មាន​ស្រី​ល្អៗ​សម្រាប់​រៀបការ និង​សម្រាប់​លេងសើច​ទៀត​? មុន​ពេល​អ្នក​កាត់​សេចក្តី​ថា​នាង​ជា​មនុស្ស​បែប​ណា​នោះ ចូរ​ពិចារណា​អំពី​ហេតុផល​ដែល​នាង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកផង​ទៅ​។​

​នាង​គិត​ថា​មនុស្ស​គ្រប់គ្នា​ក៏​ធ្វើ​ដូច​នាង​ដែរ​

​ស្ត្រី​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ធ្វើអោយ​ខ្លួន​ឯង​ចង់​រួមភេទ ដោយសារតែ​មាន​គេ​និយាយ​តៗ​គ្នា​ថា “​នរណា​ក៏​ដោយ​សុទ្ធតែ​កំពុងតែ​រួមភេទ​ទាំងអស់គ្នា​”​។ តាមពិត​វា​មិនមែន​បែបនេះ​ទេ​។ ការសង្កេត​ទៅលើ​បរិវេន​សាកលវិទ្យាល័យ​ជាច្រើន​បានអោយដឹងថា និស្សិត​មហាវិទ្យាល័យ​តែងតែ​និយាយ​អំពី​ទំនាក់ទំនង​ផ្លូវភេទ​ជាច្រើន​ដែល​ឆ្ងាយ​ដាច់​ស្រលះ​ពីអ្វី​ដែល​ពួកគេ​កំពុងតែ​មាន​ទៅទៀត ដូច្នេះ​ស្ត្រី​គិតថា ការ​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​វា​គឺជា​រឿង​ធម្មតា​ទេ​។

​ស្ត្រី​ចង់បាន​ទំនាក់ទំនង​របស់​ពួកគេ​ឈាន​ទៅ​មុខ​ទៀត

​ស្ត្រី​ទាំងអស់​ជឿ​ថា​ការ​ដែល​ផ្តល់​នូវ​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​មនុស្ស​ប្រុស​នឹង​ធ្វើអោយ​មនុស្ស​ប្រុស​ស្រលាញ់​គេ​កាន់តែខ្លាំង​។ តាម​ការសង្កេត​មួយ​បានអោយដឹងថា មាន​ស្ត្រី​ជាង​ពាក់កណ្តាល​ជឿជាក់ថា ការ​ដែល​មាន​ទំនាក់ទំនង​ផ្លូវភេទ​គឺ​ជា​ជំងឺ​រឹងមាំ​សម្រាប់​ទំនាក់ទំនង​រវាង​ពួកគេ​ទាំង​ពីរ​នាក់​។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ពិតប្រាកដ​នោះ​គឺថា កាលណា​អ្នក​ប្រញាប់​រួមភេទ​ពេក វា​នឹង​ធ្វើអោយ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពី​កាន់តែ​បាត់បង់​ទៅ​វិញ​ទៅ​។

​នាង​ចង់​សាកល្បង​ចិត្ត​អ្នក​

​ស្ត្រី (​និង​បុរស​)​ច្រើន​តែ​គិតថា​ពួកគេ​ត្រូវការ​ធ្វើ​តេស្ត​ទៅលើ​សមាសភាព​ទំនាក់ទំនង​ផ្លូវភេទ​ដើម្បី​អោយ​ប្រាកដថា ពួកគេ​ពិតជា​អាច​រួមរស់​ខាង​ផ្លូវភេទ​ជាមួយ​ដៃគូរ​បាន​ឬក៏​អត់​។ ប្រសិនបើ​វា​ទៅ​ជា​បែប​នេះ​មែន នោះ​អ្នក​ដែល​ប្រញាប់​រួមភេទ​ប្រដក​ដោយ​ភាព​ទន់​ហន់​នឹង​ទទួលបាន​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ក៏ដូចជា​យូរអង្វែង​បំផុត​ហើយ​។ ប៉ុន្តែ​តាម​ការសិក្សា​ទៅលើ​គូរ​សង្សា ឬ​ប្តី​ប្រពន្ធជាង ២០០០​គូរ​មក​បាន​អោយដឹង​ថា ការ​ដែល​ចង់​រួមភេទ​លឿន​ពេក វា​នឹង​ធ្វើអោយ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​កាន់តែ​ពិបាក​ទៅវិញ​ទេ​។

​នាង​ចង់​បាន​តែ​ម្តង​

​អ្នកស្រាវជ្រាវ​ខាង​សិច​សាស្ត្រ​បាន​ដឹង​ជា​យូរ​មក​ហើយ​ថា ស្ត្រី​មាន​ការពិបាក​ក្នុង​ការទទួលយក​នូវ​តម្រូវការ​រួម​ភេទ​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា​ជាង​បុរស​។ ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​មាន​និន្នាការ​ឆ្លើយតប​នឹង​ឱកាស​នៃ​ការ​រួមភេទ​ច្រើនជាង​ការស្វែងរក​របស់​នាង​ទៅទឿត​។ នៅ​ពេស​ស្ត្រី​បាន​ជួប​មនុស្ស​ម្នាក់​ដែល​ពួកគេ​ចាប់អារម្មណ៍​ហើយ ការឆ្លើយតប​នូវ​ការ​រួមភេទ​របស់​ពួកគេ​នឹង​ដំណើរការ​ភ្លាម​។ នៅ​ពេល​ស្ត្រី​ឈប់​ប្រព្រឹត្តិ​ការ​រួមភេទ​ជាមួយ​បុរស​ម្នាក់​នោះ នាង​ក៏​មិន​មាន​លក្ខណៈ​ដូច​មនុស្ស​ប្រុស​ដោយ​ព្យាយាម​រក​នរណា​ម្នាក់​ទៀត​ម​ក​ជំនួស​វិញ​ដែរ​។

​ចាស់​ហើយ​ទោះបី​មាន​ឈ្មោះ​អាក្រក​ក៏​មិន​អី​ដែរ​

​ស្ត្រី​ដែល​ស្ថិត​ក្នុង​ភ័យ​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​គឺ​នៅ​ពេល​ដែល​ពួក​គេ​អស់​លទ្ធភាព​នៃ​ការបង្ក​កំណើត​ទៀត​។ វា​ដូច​គ្នា​ប្រសិន​បើ​រោងចក្រ​ផលិត​កូន​ត្រូវ​បាន​បិទទ្វារ វា​មិន​ខុស​ពី​កាំភ្លើង​ដែល​អាច​បាញ់​បាន​រហូត​ដោយ​មិនចាំបាច់​អស់​គ្រាប់​ដែរ​។ ការសិក្សា​មួយ​បាន​បង្ហាញ​អោយដឹងថា “​ស្ត្រី​ដែល​ថយចុះ​នូវ​លទ្ធភាព​មាន​ផ្ទៃពោះ ច្រើន​តែ​គិត​អំពី​ការ​រួមភេទ រួមភេទ​ច្រើន​ដឹង និង​ជួល​មនុស្ស​អោយ​មក​រួម​ភេទ​ជាមួយ​ទៀត​ផងៗ​។

​ប្រសិនបើ​អ្នក​គិត​អំពី​ដំណោះស្រាយ និង​កំពុងតែ​ចាប់ផ្តើម​បង្កើត​គ្រួសារ​យ៉ាង​ឆាប់រហ័ស ចូរ​គ្រាំទ្រ​ដល់​នាង​ក្នុង​ការ​មិន​ព្រម​រួមភេទ​រហូតដល់​អ្នក​ទាំ​ង​ពី​បាន​សាង​នូវ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវចិត្ត​ច្រើន​គ្រប់គ្រាន់​ហើយ​។ ភាព​ជំនាញ​ដែល​អ្នក​ទាំង​ពីរ​ត្រូវការ​សម្រាប់​ទំនាក់ទំនង​ដ៏​យូរអង្វែង​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ពី​ជំនាញ​ដែល​អ្នក​ត្រូវការ​អោយមាន​ទំនាក់ទំនង​រយៈពេល​ខ្លី​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង