មធ្យោបាយ ក្នុងការពន្យាកំណើតអោយមានប្រសិទ្ធិភាពបាន មានដូចជា ៖
- ថ្នាំគ្រាប់ពន្យាកំណើត
- ថ្នាំគ្រាប់ពន្យាកំណើតតិចគ្រាប់ (Mini-Pill)
- កងដាក់ក្នុងស្បូន
- ថ្នាំចាក់ពន្យាកំណើត
- ស្រោមអនាម័យ
- បន្ទះការពារដាក់ក្នុងទ្វាមាស
- ការគ្រៀវមនុស្សប្រុស
- ការគ្រៀវមនុស្សស្រី
- វិធីពន្យាកំណើតធម្មជាតិដែលមានការបង្ហាញពីអ្នកជំនាញត្រឹមត្រូវ
- កងដាក់ក្នុងទ្វារមាស

វិធីសាស្ត្រទាំងអស់នេះពិតជាធ្វើអោយមានការបរាជ័យតិចតួចណាស់ តែយ៉ាងណាក៏ដោយ វាក៏មិនធានាបានទាំងស្រុង ១០០ភាគរយនោះដែរ ។ អ្នកគួរទៅធ្វើការពិគ្រោះ និង ពិភាក្សាជាមួយនឹង គ្រូពេទ្យ ជំនាញ និង ជ្រើសរើសវិធីពន្យាកំណើតដែលសាកសមបំផុត សម្រាប់អ្នក និង ដៃគូរ ទៅតាមស្ថានភាពសុខភាពជាក់ស្តែងរបស់អ្នកទាំងពីរ ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855