ការបាត់បង់អ័រម៉ូន Estrogen ក្នុងពេលរាំងរដូវអាចធ្វើអោយចំណង់ផ្លូវភេទ និងមុខងារផ្លូវភេទរបស់ស្ត្រីមានការផ្លាស់ប្តូរ ។ ស្ត្រីរាំងរដូវ និងក្រោយរាំងរដូវហើយប្រហែលជាសំគាល់ខ្លួនឯងដឹងថាពួកគេមិនអាចមានសម្រើបផ្លូវភេទបានស្រួលដូចមុនទេ ហើយនេះក៏ជាលទ្ធផលបញ្ជាក់ថាចំណង់ផ្លូវភេទរបស់ពួកគេមានការថយចុះ ។

លើសពីនេះទៅទៀត កំរិតអ័រម៉ូន Estrogen ចុះទាបអាចធ្វើអោយឈាមដែលទៅផ្គត់ផ្គងដល់ទ្វារមាសមានការថយចុះដែរ ។ ការថយចុះលំហូរឈាមបែបនេះអាចប៉ះពាល់ដល់ការបញ្ចេញទឹករំអិលរបស់ទ្វារមាស និងធ្វើអោយទ្វារមាស ស្ងួតខ្លាំង និងពិបាកក្នុងការរួមភេទ ។
កំរិតអ័រម៉ូន Estrogen ចុះទាបមិនមែនជាអ្នកបង្កបញ្ហាតែមួយគត់ធ្វើអោយថយចុះចំណង់ផ្លូវភេទនោះទេ មានកត្តាជាច្រើនផ្សេងៗទៀតដែលប្រហែលជាជះឥទ្ធិពលដល់ចំណង់ផ្លូវភេទរបស់មនុស្សក្នុងពេលរាំងរដូវ និងក្រោយពេលរាំងរដូវហើយ ។ បញ្ហាទាំងនេះមានដូចជា៖
– មានបញ្ហាលើការបញ្ជាប្លោកនោម
– ពិបាកដេក
– បាក់ទឹកចិត្ត ឬថប់អារម្មណ៍
– មានភាពតានតឹងក្នុងអារម្មណ៍
– ប្រើប្រាស់ថ្នាំ
– ព្រួយបារម្ភលើបញ្ហាផ្នែកសុខភាព ៕