ចំពោះមូលហេតុធ្វើអោយមានបញ្ហាផ្លូវភេទគឺមិនទៀងទាត់ទេ ហើយមានភាពស្មុគស្មាញទៅតាមសញ្ជាតិរបស់មនុស្ស។ បញ្ហាមួយចំនួនកើតឡើងពីរឿងធម្មតាៗ និងទាក់ទងទៅនឹងកត្តារាងកាយដែលអាចវិលមករកភាពដើមវិញបាន។ បញ្ហាផ្សេងៗទៀតអាចកើតចេញពីជំងឺធ្ងន់ធ្ងរមួយចំនួន ស្ថានភាពក្នុងឆាកជីវិតដែលលំបាក់ ឬទាក់ទងទៅនឹងបញ្ហាផ្លូវចិត្ត។ ហើយវារឿងច្រើនផ្សេងៗទៀតដែលប្រមូលផ្តុំគ្នាកើតជាបញ្ហាឡើង។ រឿងហេតុទាំងឡាយខាងក្រោមនេះអាចចាត់ទុកធ្វើអោយមានបញ្ហាដល់សុខភាពផ្លូវភេទហើយ៖

•បញ្ហាទំនាក់ទំនង៖ ការមានជំលោះទាស់ទែងគ្នាដូចជា ការបែងចែកការងារគ្នាធ្វើ ការថែទាំកូន ឬទាក់ទងទៅនឹងលុយកាក់ សុទ្ធតែអាចធ្វើអោយមានបញ្ហាដល់ផ្លូវភេទបាន។ ជាពិសេស ការបាត់បងនូវការគ្រប់គ្រងទំនាក់ទំនងគឺជាហានិភ័យមួយសម្រាប់សេចក្តីសុខនៃការរួមភេទ។ បញ្ហាទាំងនេះអស់អាចធ្វើអោយស្ត្រីមិនចង់ធ្វើការទំនាក់ទំនងជាមួយដៃគូររបស់នាងដើម្បីរួមភេទទៅតាមតម្រូវការបានទេ។
•បញ្ហាផ្លូវចិត្ត៖ ការបាក់ទឹកចិត្ត ការថប់អារម្មណ៍ (អំពីការរួមភេទ ឬបញ្ហាអ្វីផ្សេងទៀត) ស្ត្រេះ ខឹង និងការមានកំហុសឆ្គងសុទ្ធតែអាចប៉ះពាល់ទៅដល់មុខងារផ្លូវភេទរបស់ស្ត្រីបានទាំងអស់។ការភ្ញោចមានភាពខ្វះខាត៖ ការដែលស្ត្រីម្នាក់មានកង្វះខាតនូវចំនេះខាងការភ្ញោច និងឆ្លើយតបទៅនឹងអារម្មណ៍ភេទប្រហែលជាធ្វើរូបនាងមិនអាចទទួលបាននូវភាពសប្បាយរីករាយនៃការរួមភេទបានទេ។ ចំនែកឯការពុំសូវមានទំនាក់ទំនងគ្នាជាមួយដៃគូររួមភេទក៏អាចជាដើមហេតុនៃរឿងនេះដែរ។
•បញ្ហារោគស្ត្រី៖ ភាពមិនប្រក្រតីនៅក្នុងអាងត្រគៀកមួយចំនួនអាចធ្វើអោយមានការឈឺចាប់ក្នុងពេលរួមភេទ ហើយដូច្នេះហើយទើបបណ្តាលអោយថយចុះនៃការរីករាយ។
ការស្ងួតទ្វារមាស៖ មូលហេតុដែលច្រើនកើតមានញឹកញាប់ជាងគេបំផុតសម្រាប់ស្ត្រីក្មេងៗគឺកង្វះខាត់ខាងការភ្ញោចអារម្មណ៍ភេទ។ ចំពោះស្ត្រីចំនាស់វិញ ការថយចុះនៃអ័រម៉ូនអេសស្ត្រូជេនក្នុងពេលរាំងរដូវគឺមូលហេតុធ្វើអោយស្ងួតទ្វារមាស។ ការដែលមិនសូវមានជាតិរំអិលគ្រប់គ្រាន់ក៏អាចជាប់ទាក់ទងទៅនឹងអតុល្យភាពនៃអ័រម៉ូន ជំងឺផ្សេងៗ និងថ្នាំដែលកំពុងតែប្រើប្រាស់។ បញ្ហានេះវាអាចទៅរ៉ាំងស្ទះដល់ការសម្រើបភេទ ឬធ្វើអោយការរួមភេទមិនមានផាសុខភាព។

Vaginismus៖ នេះគឺជាការឈឺចាប់ដោយសារតែសាច់ដុំនៅជុំវិញច្រកខាងក្រៅនៃទ្វារមាសទៅជារឹងជាប់ និងធ្វើអោយច្រកខាងក្រៅនៃទ្វារមាសនោះឡើងតឹង។ បញ្ហាមួយនេះធ្វើអោយបុរសមិនអាចសូកបញ្ចូលលិង្គទៅក្នុងទ្វារមាសបានទេ ឬរឹតតែធ្វើអោយស្ត្រីកាន់តែឈឺចាប់ខ្លាំងជាងនេះទៅទៀត។ Vaginismus អាចបង្កឡើងដោយការមានរបួស ឬសន្លាក់ក្រោយពេលវះកាត់ ត្រូវបានគេចាប់រំលោភ សម្រាលកូន មានការបង្ករោគ រលាកដោយសារប្រើទឹកសំអាត់ទ្វារមាស ប្រើថ្នាំសម្រាប់សម្លាប់មេជីវិតឈ្មោល ឬប្រើស្រោមអនាម័យ។ វាក៏អាចកើតឡើងដែរដោយសារការភ័យខ្លាច។
ជំងឺឆ្លងតាមការរួមភេទ៖ ជំងឺប្រមេះទឹកបាយ ជំងឺប៉េស ជំងឺឬសក្នុងប្រដាប់ភេទ ជំងឺChlamydia និងជំងឺស្វាយ ដែលវាសុទ្ធសឹងតែជាជំងឺឆ្លងតាមរយៈការរួមភេទ។ ជំងឺទាំងនេះអាចធ្វើអោយប្រែប្រួលទៅលើប្រដាប់ភេទ និងអោយរួមភេទទៅគ្មានផាសុខភាព ឬឈឺចាប់ខ្លាំង។
ជំងឺរលាកក្នុងស្រទាប់ខាងក្នុងរបស់ស្បូន (Endometriosis) ដុំសាច់នៅក្នុងអាងត្រគាក, ពងទឹកក្នុងក្រពេញអូវែ សន្លាក់ក្រោយពេលវះកាត់៖ បញ្ហាអស់ទាំងនេះអាចបង្កទៅជាឧបសគ្គមួយដែលមិនអាចអោយស្ត្រីរួមភេទបាន ឬរួមភេទដែរតែពិបាក ឬឈឺចាប់ខ្លាំង។
ជំងឺរលាកក្នុងអាងត្រគៀក៖ នេះគឺជាជំងឺឆ្លងមួយប្រភេទទៅលើទ្វារមាសដែលវាធ្វើការរៀលាដល់ឡើងទៅមាត់ស្បូន ស្បូន និងក្រពេញអូវែ។ វាអាចធ្វើអោយសុខៗឈឺចាប់ខ្លាំងដោយខ្លួនវាតែម្តង និងរួមភេទៅឈឺខ្លាំង។

ខូចសរសៃប្រសាទក្រោយពេលវះកាត់រួច៖ ការកាត់សរសៃប្រសាទតូចដែលមិនអាចចៀសវាងបានក្នុងពេលវះកាត់ក្នុងអាងត្រគាក (ដូចជាការកាត់ស្បូនចោល) ប្រហែលជាកាត់បន្ថយវិញ្ញាណ និងការឆ្លើយតបនឹងការរួមភេទ។
•បញ្ហារាង្គកាយ៖ មានបញ្ហារាង្គកាយ ឬបញ្ហាសុខភាពជាច្រើនសុទ្ធតែអាចធ្វើអោយការសប្បាយរីករាយរបស់មនុស្សស្រីជាមួយនឹងជីវិតផ្លូវភេទថយចុះ៖
-អស់កម្លាំង
-ជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺថ្លើម ជំងឺតម្រងនោម
-មហារីក
-ជំងឺសរសៃប្រសាទ
-ជំងឺសរសៃឈាម (ទាក់ទងនឹងលំហូរឈាម)
-អតុល្យភាពអ័រម៉ូន
– រាំងរដូវ
-មានផ្ទៃពោះ
-ផឹកស្រា ឬប្រើថ្នាំញៀន។
•ការប្រើប្រាស់ថ្នាំ៖ ថ្នាំដែលកំពុងតែប្រើប្រាស់សព្វថ្ងៃអាចកាត់បន្ថយចំណង ឬសម្រើបផ្លូវភេទ។ ថ្នាំមួយក្រុមដែលគេដឹងច្បាស់ជាងគេហើយមានឥទ្ធិពលទៅផ្លូវភេទនោះគឺ ថ្នាំ Selective Serotonin-reuptake Inhibitor (SSRI) ជាប្រភេទក្រុមរបស់ថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្តដែលមានដូចជា Prozac និង Zoloft។ ថ្នាំផ្សេងៗទៀតដូចជា ថ្នាំព្យាបាលមហារីក ថ្នាំបញ្ចុះសម្ពាធឈាម និងថ្នាំជម្ងឺផ្លូវចិត្ត។
•ការព្យាបាលជម្ងឺ៖ ការព្យាបាលជាច្រើនដូចជា ការព្យាបាលដោយប្រើកាំរស្មីសម្រាប់ជម្ងឺមហារីកអាចកាត់បន្ថយជាតិរំអិលនៅក្នុងទ្វារមាស។ ការព្យាបាលបែបនេះក៏អាចធ្វើអោយស្បែក និងភ្នាសដែលក្រាលពីលើប្រដាប់បន្តពូជទៅជាឈឺចាប់បាន។
មានប្រវត្តិត្រូវបានគេចាប់រំលោភ៖ ស្ត្រីម្នាក់ដែលទទួលការរងកម្មដោយសារការចាប់រំលោភប្រហែលជាមានបញ្ហាលើការទុកចិត្តដៃគូររបស់នាង និងមិនអាចទទួលការសម្រើបបានទេ។ នាងប្រហែលជាមានអារម្មណ៍ភ័យខ្លាច មានកំហុសឆ្គង ឬខឹងក្នុងពេលដែលទទួលបានភាពសប្បាយរីករាយនេះ ទោះបីជានាងយកចិត្តទុកដាក់យ៉ាងជ្រៀលជ្រៅអំពីដៃគូររបស់នាងក្នុងពេលបច្ចុប្បន្នក៏ដោយ។
•បញ្ហាផ្លូវភេទរបស់ដៃគូរ៖ ប្រសិនបើដៃគូរបស់ស្ត្រីម្នាក់មានបញ្ហាផ្លូវភេទដូចជា ការងាប់លិង្គ ឬកង្វះចំណង់ផ្លូវភេទ ហេតុការណ៍ក៏ញាំងអោយរូបនាងមិនអាចទទួលបានភាពសប្បាយរីករាយដោយខ្លួនឯងបានដែរ៕