​ចំពោះ​អ្នក​ដែល​មាន​ហានិភ័យ ក្នុង​ការវិវត្ត​ទៅជា​លិង្គ​ងាប់ ធ្វើ​តាម​ដូច​ខាងក្រោម ដើម្បី​ការពារ​បញ្ហា​លិង្គ​ងាប់ នឹង​ជួយ​អ្នក​ឱ្យ​អ្នក មាន​សុខភាព​បរិបូរណ៍​។ វិធីសាស្ត្រ​មួយចំនួន ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ការពារ​វា រួមមាន ៖


-​ ​ឈប់​ជក់បារី​
-​ ​ធ្វើ​លំ​ហាត់ប្រាណ ជា​ទៀងទាត់​
-​ ​រក្សា​ទម្ងន់​ឱ្យ​នៅ​បាន​ល្អ​
-​ ​រំលឹក​ថ្នាំ​របស់​អ្នក ជាមួយនឹង​គ្រូពេទ្យ និង​សួរ​អំពី​ថ្នាំ ជំនួស​សម្រាប់​ថ្នាំ​ណា ដែល​អាច​បណ្តាល​ឱ្យ​លិង្គ​ងាប់
-​ ​ប្រើ​ថ្នាំ ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​
-​ ​ចៀសវាង​ការ​ផឹកស្រា​ច្រើនពេក​
-​ ​ចៀសវាង​ប្រើ​ថ្នាំញៀន​
-​ ​ប្រសិនបើ​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ ដូចជា ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​តម្រង​នោម សូម​ធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ ដើម្បី​រក្សា​បញ្ហា​នេះ ឱ្យ​នៅ​មាន​លំនឹង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង