ការ​ស្រាវជ្រាវ​ថ្មី​មួយ បាន​រក​ឃើញ​ថា បុរស ហាក់ដូចជា​ឆ្ងាយ​ជាង​ស្ត្រី ក្នុង​ការ​តាមដាន ចំពោះ​ជំងឺ​ពុក​ឆ្អឹង ទោះបីជា​ពួក​គេ ហាក់ដូចជា​ទទួល​រង នឹង​ផលវិបាក​មិនល្អ ពី​បញ្ហា​នៃ​ឆ្អឹង​ខ្សោយ​ក៏​ដោយ​។
អ្នក​ស្រាវជ្រាវ បាន​និយាយ​ថា បុរស​ជនជាតិ​អា​មេ​រិ​ក លើស​ពី ២ លាន​នាក់ មាន​ជំងឺ​ពុក​ឆ្អឹង ហើយ ៨ ទៅ ១៣ លាន​នាក់​ផ្សេង​ទៀត មាន​ដង់ស៊ីតេ​ឆ្អឹង​ទាប ដែល​ជា​ភ្នាក់ងារ បង្ក​ឱ្យ​ពុក​ឆ្អឹង​។

ខណៈ​ដែល​ស្ត្រី​ភាគច្រើន នៅ​ក្នុង​ការ​ស្រាវជ្រាវ បាន​និយាយ​ថា ពួក​គេ​នឹង​ទទួលយក ការ​តាមដាន​ជំងឺ​ពុក​ឆ្អឹង ប្រសិនបើ​វា​ត្រូវ​បាន​គេ បង្គាប់​ឱ្យ​មាន​នោះ មាន​តែ​បុរស ២៥ ភាគរយ​ប៉ុណ្ណោះ ដែល​និយាយ​ថា ពួក​គេ​នឹង​ទទួលយក ការ​តាមដាន​ដូច​គ្នា​។ ស្ត្រី ហាក់ដូចជា​ច្រើន​ជាង​បុរស ៤ ដង ដើម្បី​ប្រើប្រាស់​ថ្នាំ សម្រាប់​ការពារ​ជំងឺ​ពុក​ឆ្អឹង ដូច​ជា​ការ​ប្រើ​ថ្នាំ​គ្រាប់​កាល់ស្យូម និង​ថ្នាំ​គ្រាប់​វីតាមីន D ដើម្បី​ពង្រឹង​ឆ្អឹង​របស់​ពួក​គេ​នោះ​។

វេជ្ជបណ្ឌិត អ៊ី​រី​ណា ដាស​កូ​វ៉ា (Irina Dashkova) បាន​និយាយ​ថា យើង​មានការ​ភ្ញាក់ផ្អើល ចំពោះ​ការ​ខុស​ប្លែក​គ្នា​ដ៏​ធំ រវាង​បុរស និង​ស្ត្រី បើ​មើលទៅ​លើ ជំងឺ​ពុក​ឆ្អឹង​នោះ​។
ការ​ពិត ដែល​ភាព​រស់នៅ​យូរ កំពុង​កើនឡើង នៅ​ក្នុង​ចំនួន​ប្រជាជន​របស់​យើង គឺជា​រឿង​ដ៏​អស្ចារ្យ​។ គាត់​បា​និយាយ​ថា ប៉ុន្តែ យើង​ដឹង​ពី​ការ​ស្រាវជ្រាវ​ថា នៅ​ពេល​ដែល​បុរស ទទួល​រង​នូវ​ការ​បាក់ឆ្អឹង អត្រា​នៃ​ការ​ស្លាប់ គឺ​ខ្ពស់​ជាង​ស្ត្រី ហើយ​ផលវិបាក នៃ​ភាព​ធ្ងន់ធ្ងរ និង​ការ​បាត់បង់​ឯករាជ្យ​ភាព គឺ​មាន​អត្រា​ខ្ពស់​ចំពោះ​បុរស​។
វេជ្ជបណ្ឌិត Dashkova បាន​និយាយ​ថា នៅ​ក្នុង​បរិស្ថាន​របស់​យើង អ្នក​តែងតែ​យល់​ថា ជំងឺ​ពុក​ឆ្អឹង គឺជា​បញ្ហា​របស់​មនុស្ស​ស្រី​។ ប៉ុន្តែ នេះ​បញ្ហា​ត្រូវ​បាន​ផ្លាស់​ប្តូរ​។
ជនជាតិ​អា​មេ​រិ​ក ជាង ១០ លាន​នាក់ មាន​ជំងឺ​ពុក​ឆ្អឹង ហើយ ៤៣ លាន​នាក់​ផ្សេង​ទៀត មាន​ដង់ស៊ីតេ​ឆ្អឹង​ទាប​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ១៣ ភាគរយ​នៃ​បុរស​ជនជាតិ​អា​មេ​រិ​ក ស្បែក​ស ដែល​មាន​អាយុ​លើស​ពី ៥០ ឆ្នាំ នឹង​មានការ​រ​បាក់ឆ្អឹង ដែល​ទាក់ទង​ទៅ​នឹង ជំងឺ​ពុក​ឆ្អឹង​យ៉ាង​ហោច​ណាស់​ម្តង នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​។

បញ្ហា​សុខភាព​មួយ​ចំនួន និង​ថ្នាំ​ដែល​នាំ​ឱ្យ​មាន ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង គឺជា​បញ្ហា​ជាក់លាក់​ចំពោះ​បុរស ដែល​រួម​មាន ថ្នាំ​សម្រាប់​ជំងឺ មហារីក​ក្រពេញ​ប្រូ​ស្តា​ត​មួយ​ចំនួន​។
វេជ្ជបណ្ឌិត ហ្គី​សេល ហ្វូ​វ ឃ្លេ​ន (Gisele Wolf-Klein) បាន​និយាយ​ថា ការ​ស្រាវជ្រាវ​របស់​យើង បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គ្រូពេទ្យ​នឹង​មិន​គិត​អំពី ការ​តាមដាន​លើ​បញ្ហា​នេះ ចំពោះ​បុរស​នោះ​ទេ​។ តែ​នៅ​ពេល​ដែល​បុរស​វ័យ​ចំណាស់​ដួល និង​បាក់ឆ្អឹង​ត្រគាក ដែល​មនុស្ស​គិត​ថា វា​អាច​ជា​បញ្ហា ដែល​យើង​គួរតែ​ធ្វើ​អ្វីមួយ ដើម្បី​ការពារ​ពួក​គេ ពី​ការ​បាក់​ឆ្អឹងត្រគាក​ម្ខាង​ទៀត​។
គាត់​បាន​និយាយ​ថា បុរស នឹង​មិន​រក​ការ​តាមដាន និង​ធ្វើ​រោគវិនិច្ឆ័យ ពី​ជំងឺ​ពុក​ឆ្អឹង​នោះ​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង