ភាគច្រើន នៃសញ្ញារលាកក្បាលលិង្គ គឺជាការហើម និងស្បែកគ្រប់ក្បាលលិង្គ ទៅជាក្រហម។ ក្រៅពីក្រហម និងហើម រោគសញ្ញាទាំងនេះ ប្រហែលជាមានបន្ថែមទៀតដូចជា ៖
• តឹងនៅស្បែក គ្រប់ក្បាលលិង្គ
• ហូរទឹករំអិល ចេញពីលិង្គ
• រមាស់ប្រដាប់ភេទ
• ឈឺនៅតំបន់ប្រដាប់ភេទ
• ស្បែកនៅលិង្គឈឺខ្លាំង
បើសិនជាចុងក្បាលលិង្គហើម វាអាចនឹងដាក់សម្ពាធបន្ថែម ទៅលើបង្ហួរនោម ហើយក៏អាចបណ្តាលឱ្យឈឺចាប់ពេលនោមដែរ៕