ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
ឆ្នាំរកា ជាបុគ្គលដែលពូកែកសាងទំនាក់ទំនងជាមួយអ្នកដទៃណាស់ ដោយមានអ្នកតាមជួយច្រើនពេលដែលគេមានបញ្ហា។ ជាពិសេស សមត្ថភាពនៃការចំណេញបានលុយគឺខ្ពស់ខ្លាំង។ ជាហេតុដែលធ្វើឲ្យគេមានលុយដែលចាយមិនចេះអស់ឡើយ។
ឆ្នាំវក
ឆ្នាំវក ជាអ្នកដែលមានសេចក្តីស្មោះត្រង់ ថែមទាំងតែងតែទទួលបានផលច្រើនណាស់។ ជាពិសេស មិនថាគេជួបនឹងបញ្ហាអ្វីទេ គឺមានអ្នកជួយដោះស្រាយជានិច្ច។ ដូចនេះ ចំណូលរបស់គេនឹងកើនឡើងជានិច្ច។
ឆ្នាំច
ឆ្នាំច ជាមនុស្សដែលមិនចេះប្រើល្បិចនោះទេ ថែមទាំងចូលចិត្តជួយអ្នកដទៃ។ ជាពិសេស គេក៏ពូកែក្នុងការកើបលុយចូលផ្ទះដែរ។ ជាហេតុដែលធ្វើឲ្យទ្រព្យរបស់គេតែងតែណែនឃ្លាំងខ្លាំងណាស់៕