Join with Health.com.kh on Telegram

​ញ៉ាំ​ទឹកក្រូច​ក្តៅ​មួយ​កែវជា​រៀងរាល់​ព្រឹក​អាច​ធ្វើអោយ​អ្នក​មិន​សូវ​មាន​ជំងឺ​។ វា​ស្តាប់​ទៅ​មិន​ស្រួល​ដូច​ផ្លែ​ប៉ោម​មួយ​ថ្ងៃ​មួយ​នោះ​ទេ​ប៉ុន្តែ​វា​នៅតែ​ជា​ទម្លាប់​ដែល​មាន​ប្រយោជន៍​។ ក្រូច​គឺ​ល្អ សម្រាប់​អ្នក​នៅ​ក្នុង​វិធី​ជា​ច្រើន​រួម​ទាំង​ការ​ហើមពោះ​ផងដែរ​។ អាស៊ីត​ត​ដែល​មាន​នៅក្នុង​ក្រូច​អាច​ជួយ​រំញោច​អោយ​មាន​ការផលិត​នៃ​អាស៊ីតក្ល​រី​ឌ្រី​ត​(HCL) ដែល​ជា​អាស៊ីត​សម្រាប់​រំលាយ​អាហារ​ដែល​យើង​ញ៉ាំ​ចូលទៅ​។

មាន​អាស៊ីតក្ល​រី​ឌ្រី​ត​ច្រើន​ធ្វើអោយ​ការ​រំលារ​អាហារ​កាន់តែ​មាន​ប្រសិទ្ធិភាព​ហើយ​ការ​ហើមពោះ និង​ផោម​តិចជាង​នេះ​។ ទឹក​ធ្វើ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ធ្វើ​ចលនា​បានរ​លូន​។ ល្បាយ​នេះ​ក៏​ធ្វើការ​ជា​អ្នក​ជួយ​បន្សាប​ជាតិពុល​ផងដែរ​ដោយសារ​តែ​ក្រូច​អាច​ជួយ​អោយ​អង់ស៊ីម​របស់​ថ្លើម​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ នៅពេល​ដែល​អ្នក​ក្រោក​ឡើង​នៅក្នុង​ពេល​ព្រឹក​មុន​ពេល​អ្នក​បរិភោគ ហើយ​នៅពេល​ដែល អ្នក​មិន​មាន​អ្វី​នៅ​ក្នុង​ក្រពះ​សោះ កំដៅ​ទឹក​មួយ​ពែ​ង​។ វា​មិន​ចាំបាច់​ត្រូវ​ក្តៅ​ខ្លាំង​នោះ​ទេ គ្រាន់​តែ​ក្តៅ​ឧ​ណ្ឌៗ​វា​ជា​ការប្រសើរ​។ កាត់​ក្រូចឆ្មា​ស្រស់​៣​ចំណិត​ច្របាច់​ចូល​ទៅក្នុង​ទឹក​នោះ​។ កូរ​វា​បន្តិច ហើយ​ញ៉ាំ​អោយអស់​៕