ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង

ឆ្នាំរោង មានស្មារតីដែលតស៊ូខ្លាំង ថែមទាំងមានខួរក្បាលដែលគិតបានច្បាស់ណាស់។ ជាពិសេស គេក៏ពូកែក្នុងការដោះស្រាយបញ្ហាផងដែរ។ ជាហេតុដែលធ្វើឲ្យមុខរបររបស់គេមិនចេះកើតមានបញ្ហាឡើយ។

ឆ្នាំវក

ឆ្នាំវក មានខួរក្បាលឆ្លាត ថែមទាំងមិនចេះចុះចាញ់នឹងអ្វីមួយឡើយ។ ជាពិសេស ពេលជួបនឹងបញ្ហា គេមិនចេះគេចវេសនោះទេ។ ជាហេតុដែលធ្វើឲ្យគេតែងតែអាចទទួលបានផលសម្រេចក្នុងពេលក្រោយជានិច្ច។

ឆ្នាំរកា

ឆ្នាំរកា មិនខ្លាចឧបសគ្គ ថែមទាំងមានសេចក្តីក្លាហាន។ ជាពិសេស គ្មានការងារអ្វីដែលគេធ្វើមិនបានសម្រេចឡើយ។ ជាហេតុដែលធ្វើឲ្យក្នុងដៃគឺមានលុយចាយច្រើនណាស់ មិនចេះតិចនោះឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង